ធានាសិទ្ធិផលប្រយោជន៍សំរាប់ប្រជាពលករធ្វើការងារនៅឯបេទេស

ធានាសិទ្ធិផលប្រយោជន៍សំរាប់ប្រជាពលករធ្វើការងារនៅឯបេទេស - ảnh 1
សិក្ខាសាលា”បង្កើនកិច្ចការពារប្រជាពលករធ្វើការងារនៅឯបរទេសតាមរយៈយន្តការជួយឧត្ថម្ភខាង
គតិ្តយុត្ត-ចែករំលែកបទពិសោធន៍ក្នុងតំបន់និងការពិតជាក់ស្តែងនៅវៀតណាម” (Image: VOV)

(VOVworld) – ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍ទិវាជនអន្តោប្រវេសពិភពលោក
(ថ្ងៃទី ១៨ ធ្នូ) នាថ្ងៃទី ១៧ ធ្នូ សិក្ខាសាលាដោយប្រធានបទ ”បង្កើនកិច្ចការពារ
ប្រជាពលករធ្វើការងារនៅឯបរទេសតាមរយៈយន្តការជួយឧត្ថម្ភខាងគតិ្តយុត្ត-ចែករំលែកបទពិសោធន៍ក្នុងតំបន់និងការពិតជាក់ស្តែងនៅវៀតណាម”ត្រូវបាន
រៀបចំឡើងនៅទីក្រុងហាណូយ។ តំណាងនានាចូលរួមសិក្ខាសាលាលើកនេះ
បានចាត់ទុកថា៖វៀតណាមបានខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីការពារ
ប្រជាពលករធ្វើការងារនៅឯបរទេសតាមរយៈបណ្ដាគោលនយោបាយច្បាប់
និងកម្មវិធីជាក់ស្តែង។ ជាមួយនឹងតួនាទីរបស់ខ្លួន អង្គការអន្តោប្រវេសអន្តរជាតិ
(IOM) កំពុងសហការជាមួយ វៀតណាមដោះស្រាយរាល់បញ្ហាដែលប្រជាពលករ
ធ្វើការងារនៅឯបរទេសកំពុង ប្រឈមមុខ។ ប្រធានគណៈប្រតិភូ IOM ប្រចាំនៅ
វៀតណាម លោក Florian G.Forster បានឲ្យដឹងថា៖

“ IOM ប្រចាំនៅវៀតណាមបានជួយឧត្ថម្ភក្នុងការដោះស្រាយការលំបាករបស់ប្រ ជាពលករធ្វើការងារនៅឯបរទេសតាមរយៈវិធានការសំខាន់ចំនួន ២។ ទី ១ គឺ៖ យើងខ្ញុំផ្តល់ព័ត៌មានដើម្បីឲ្យគេអាចការពារដោយខ្លួនឯង។ ទី ២ គឺ៖ យើងខ្ញុំបាន​សហការជួយឧត្ថម្ភប្រជាពលករធ្វើការងារនៅឯបរទេសនៅពេលជួបបញ្ហា ឬ ជួបការលំបាកផ្សេងៗ។ ជាឧទាហរណ៍ យើងខ្ញុំបានជួយឧត្ថម្ភដល់រដ្ឋាភិបាល
វៀតណាមក្នុងការបញ្ជូនប្រជាពលករវៀតណាមនៅលីប៊ីនិងស៊ីរីវិលត្រឡប
មកប្រទេសវិញ ។ល។៕”


ប្រតិកម្មទៅវិញ

ផ្សេងៗ