ធានាអត្រាសមាជិកសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់នៅតំបន់ជនជាតិភាគតិច

(VOVWORLD) - នាព្រឹកថ្ងៃទី៥ មីនា នៅទីក្រុងហាណូយ ក្រុមប្រឹក្សាជនជាតិនិងគណៈកម្មាធិការជនជាតិបានរៀបចំកិច្ចប្រជុំក្រោមមូលបទ “អនុវត្តន៍ផែនការឃោសនា ផ្សព្វផ្សាយព័ត៌មានអំពីការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៥និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០២១-២០២៦ចំពោះតំបន់ជនជាតិភាគតិច”។

ធានាអត្រាសមាជិកសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់នៅតំបន់ជនជាតិភាគតិច - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ TTXVN)
អង្គប្រជុំបានស្នើឲ្យ ជំរុញការឃោសនាព័ត៌មានទៅកាន់ប្រជាជនគ្រប់ស្រទាប់ ជាពិសេសគឺបងប្អូនជនរួមជាតិនៅតំបន់ព្រៃភ្នំ អំពីអត្ថន័យ សារសំខាន់នៃការបោះ ឆ្នោត ព្រមទាំងត្រូវឃោសនាដើម្បីធានាអត្រាសមាជិកសភានិងសមាជិកក្រុមប្រឹក្សា ប្រជាជនគ្រប់ជាន់ថ្នាក់នៅតំបន់ជនជាតិភាគតិច។ អនុប្រធានក្រុមប្រឹក្សាជនជាតិរបស់ រដ្ឋសភា លោក Nguyen Lam Thanh បានចាត់ទុកថា៖
 “ជំរុញការងារឃោសនាព័ត៌មាន ដើម្បីប្រជាជនគាំទ្រ អនុវត្តសិទ្ធិ កាតព្វកិច្ចនិង ទំនួលខុសត្រូវរបស់អ្នកបោះឆ្នោត។ ឃោសនាយ៉ាងណាជួយបងប្អូនជនជាតិភាគតិច យល់បាននីតិវិធីបែបបទ ព្រមទាំងយល់ពីបទដ្ឋាន លក្ខណៈសម្បត្តិចាំបាច់ចំពោះ សមាជិកសភាក៏ដូចជាសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ ដើម្បីជ្រើសរើស បុគ្គលឆ្នើមៗឲ្យបានត្រឹមត្រូវ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ