ធ្វើវិសោធនកម្មក្រមច្បាប់រដ្ឋប្បវេណីដើម្បីសមស្របនឹងរដ្ឋធម្មនុញ្ញ

(VOVworld)-រដ្ឋសភាវៀតណាមនីតិកាលទី១៣ ក្នុងអង្គប្រជុំលើកទី១០បាន ចំណាយពេលវេលាអស់រយៈពេលមួយថ្ងៃ ដើម្បីពិភាគ្សាអំពីខ្លឹមសារមួយចំមួយ
ចំនួននៅ មានមតិខុសគ្នានៃសេចក្តីព្រាងក្រមច្បាប់រដ្ឋប្បវេណី (ធ្វើវិសោធនកម្ម)។
មតិជាច្រើនបានឯកភាពជាមួយនឹងទស្សនថ្មី​ដែលបានដាក់ចេញនៅក្នុងសេចក្តី
ព្រាងលើកនេះ ពោលគឺ “តុលាការមិនត្រូវបដិសេធសំណូមពរដោះស្រាយរឿងហេតុ ​រដ្ឋប្បវេណីដោយមូលហេតុមិនទាន់មានច្បាប់ស្តីពីបញ្ហានេះឡើយ” និងចាត់ទុកថា ការពង្រីកសមត្ថភាពវិនិច្ឆ័យទោសរបស់តុលាការដូច្នេះ គឺការបោះជំហានសំ ខាន់
ក្នុងការកសាងនីតិរដ្ឋ សមស្របនឹងសេចក្តីកំណត់ដែលបានចែងក្នុងរដ្ឋ ធម្មនុញ្ញ
ឆ្នាំ២០១៣។

        ស្តីពីតួនាទីរបស់អយ្យការក្នុងរដ្ឋប្បវេណី មតិជាច្រើនបានចាត់ទុកថា តាំង
ពីមុនមក រដ្ឋធម្មនុញ្ញនិងច្បាប់សុទ្ធតែបានចាត់ទុកថា អយ្យការជាស្ថានប័ន អនុវត្ត
ក្តីរដ្ឋប្បវេណី។ ដូច្នេះ ច្បាប់មិនកំណត់ក្របខ័ណ្ឌឃ្លាំមើល ក្របខ័ណ្ឌ បញ្ចេញមតិ
របស់អយ្យការស្តីពីខ្លឹមសារដោះស្រាយរឿងហេតុ និងការប្រតិបត្តិ ច្បាប់រដ្ឋប្បវេណី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ