ធ្វើវិសោធនកម្មច្បាប់ភូមិបាលឆ្នាំ ២០១៣ ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍ

(VOVWORLD) - ក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមក ធនធានដីធ្លី ទីផ្សារដីធ្លីត្រូវបានបែងចែក ប្រើប្រាស់កាន់តែមានប្រសិទ្ធភាព ការគ្រប់គ្រងដីធ្លីរបស់រដ្ឋក៏កាន់តែត្រូវបានសុក្រិត ហើយធនធានដីធ្លីបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុកសាងនិងការពារប្រទេស។
ចាំបាច់ត្រូវធ្វើវិសោធនកម្មច្បាប់ភូមិបាលឆ្នាំ២០១៣ឲ្យបានឆាប់រហ័ស ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍតាមស្មារតីនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាត តំណាងទូទាំងប្រទេសលើកទី១៣ របស់បក្ស។ នេះជាមតិដែលបានលើកឡើងនៅ ឯសិក្ខាសាលាវិទ្យាសាស្ត្រជាតិ ក្រោមប្រធានបទ “បន្តផ្លាស់ប្ដូរថ្មីគោលនយោបាយដីធ្លី តាមស្មារតីនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣” ដែលត្រូវបានបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមវៀតណាមរៀបចំឡើង នាថ្ងៃទី ១៥ មិនា នៅទីក្រុងហាណូយ។
ធ្វើវិសោធនកម្មច្បាប់ភូមិបាលឆ្នាំ ២០១៣ ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍ - ảnh 1លោក Nguyen Hong Son អនុប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិមថ្លែងនៅសិក្ខាសាលា។ (រូបថត៖ VOV)
ក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមក ធនធានដីធ្លី ទីផ្សារដីធ្លីត្រូវបានបែងចែក ប្រើប្រាស់កាន់តែមានប្រសិទ្ធភាព ការគ្រប់គ្រងដីធ្លីរបស់រដ្ឋក៏កាន់តែត្រូវបានសុក្រិត ហើយធនធានដីធ្លីបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុកសាងនិងការពារប្រទេស។ បណ្ដាប្រតិភូបានចាត់ទុកថា ចាំបាច់ត្រូវធ្វើវិសោធនកម្មច្បាប់ភូមិបាលឆ្នាំ ២០១៣ឲ្យបានឆាប់រហ័ស ដែលក្នុងនោះ ផ្លាស់ប្ដូរថ្មីនូវយន្តការ គោលនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុលើដីធ្លី ឲ្យស្របតាមរបៀបរបបសេដ្ឋកិច្ចទីផ្សារតាមទិសដៅ សង្គមនិយមធានាតុល្យភាពចំណូលថវិកាជាមួយនឹងការលើកទឹកចិត្តការវិនិយោគ ដោយអនុលោមតាមតម្រូវការអភិវឌ្ឍនៃផ្នែក វិស័យ និងតំបន់នីមួយៗ។ លោក Nguyen Hong Son អនុប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិមបានចាត់ទុកថា៖ “ត្រូវតែធ្វើស្ថាប័នភាវូបនីយកម្មឲ្យបានជាក់លាក់បន្ថែមទៀត ដើម្បីធានាបាននូវ សុខដុមរមនានៃផលប្រយោជន៍រវាងភាគីពាក់ព័ន្ធ ហើយដោះស្រាយកំហិត ភាព ត្រួតស៊ីគ្នានិងភាពមិនស៊ីសង្វាក់គ្នារវាងច្បាប់ភូមិបាលឆ្នាំ២០១៣និងច្បាប់ផ្សេងៗទៀត ។ ឆ្ពោះទៅរកការកសាងច្បាប់ភូមិបាល ឬចាត់ទុកច្បាប់ភូមិបាលជាច្បាប់មូលដ្ឋាន ដើម្បីសម្រុះសម្រួលទំនាក់ទំនង ការគ្រប់គ្រង និងការប្រើប្រាស់ដីធ្លី”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ