ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធច្បាប់ដើម្បីបង្ការទប់ទល់អំពើពុករលួយនិងធ្វើកំណែទម្រង់រដ្ឋបាល

(VOVWORLD) - បន្តសកម្មភាពសួរដេញដោលឆ្លើយសំណួរដេញដោល នារសៀលថ្ងៃទី ៣០ ខែតុលា សមាជិក សមាជិកាសភា បានអនុវត្តន៍ការសួរដេញដោលចំពោះសមាជិករដ្ឋាភិបាល ប្រធានតុលាការកំពូលប្រជាជន លើបញ្ហាជាច្រើនដែលសាធារណកំពុងផ្តោតការយកចិត្តទុកដាក់។

សំណួរទាំងអស់ភាគច្រើនគឺផ្តោតលើវិស័យសេដ្ឋកិច្ច សង្គម ការបង្ករ ប្រឆាំងនឹងអំពើពុករលួយ គុណភាពនៃសំណង់នានា កំណែទម្រង់បែបបទរដ្ឋបាល ការបំពុលបរិស្ថាន .... អញ្ជើញផ្តល់ចម្លើយសួរដេញដោលរបស់សមាជិករដ្ឋសភាស្តីពីវឌ្ឍនភាពនៃការអនុវត្តគម្រោងតភ្ជាប់បែបបទរដ្ឋបាល រដ្ឋមន្រ្តី ប្រធានខុទ្ទការល័យ លោក Mai Tien Dung បានលើកឡើងថា គម្រោងនៃការតភ្ជាប់បែបបទរដ្ឋបាលត្រូវបានរដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តី ចាត់ទុកថាជា ចំណុចលោតផ្លោះមួយនៅក្នុងកំណែទម្រង់រដ្ឋបាលនៃអាណត្តិនេះ។

សូមគូរបញ្ជាក់ថា សម័យសួរដេញដោលសមាជិករដ្ឋាភិបាលបានបន្តរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ៣០ ខែតុលាដល់ថ្ងៃទី ១ ខែវិច្ឆិកាឆ្នាំ២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ