នាំកោះ “ពេជ្រ” Phu Quoc ឲ្យក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍ លំដាប់​ពិភពលោក

(VOVWORLD) -នាបច្ចុប្បន្ននេះ ក្រៅពីកោះ "ពេជ្រ" Phu Quoc ដែលជាទីកន្លែងដ៏លេចធ្លោមួយនៃតំបន់អាស៊ីអាគ្នេយ៍នោះ ខេត្ត Kien Giang ក៏មានសក្តានុពលនិងឧត្តមភាពអភិវឌ្ឍន៍នៅតំបន់ឈូងសមុទ្រថៃ ហើយថែមទាំងមានភាពទាក់ទាញចំពោះភ្ញៀវទេសចរណ៍ និងវិនិយោគិនលើពិភពលោកទៀតផង។ 
នាំកោះ  “ពេជ្រ” Phu Quoc ឲ្យក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍ លំដាប់​ពិភពលោក - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc (រូបថត៖ vnanet.vn)

នាព្រឹកថ្ងៃទី ២៩ ខែកក្កដា នៅទីក្រុង Rach Gia ភាគខាងត្បូងវៀតណាម នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទពន្លឿនការវិនិយោគខេត្ត Kien Giang ឆ្នាំ ២០១៩ ក្រោមប្រធានបទ Kien Giang សក្តានុពល ឱកាសវិនិយោគនិង ការអភិវឌ្ឍ ប្រកបដោយចីរភាព។

នាំកោះ  “ពេជ្រ” Phu Quoc ឲ្យក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍ លំដាប់​ពិភពលោក - ảnh 2 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញប្រគល់គ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទី ១ ជូនគណកម្មាធិការបក្ស រដ្ឋអំណាច និងប្រជាជនខេត្ត Kien Giang (រូបថត៖ vnanet.vn)

អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានចាត់ទុកថា នាបច្ចុប្បន្ននេះ ក្រៅពីកោះ "ពេជ្រ" Phu Quoc ដែលជាទីកន្លែងដ៏លេចធ្លោមួយនៃតំបន់អាស៊ីអាគ្នេយ៍នោះ ខេត្ត Kien Giang ក៏មានសក្តានុពលនិងឧត្តមភាពអភិវឌ្ឍន៍នៅតំបន់ឈូងសមុទ្រថៃ ហើយថែមទាំងមានភាពទាក់ទាញចំពោះភ្ញៀវទេសចរណ៍ និងវិនិយោគិនលើពិភពលោកទៀតផង។ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា ខឿនសេដ្ឋកិច្ច Kien Giang អាចអភិវឌ្ឍន៍ដោយឈរលើសរសរទ្រូងចំនួន ៣ គឺ៖ កសិកម្មដែលមានគុណភាពខ្ពស់ ដោយបន្សាំនឹងការប្រែប្រួលអាកាសធាតុ ជលផលស្អាតដែលតភ្ជាប់ជាមួយផ្នែកឧស្សាហកម្មកែច្នៃ និងទេសចរអេកូឡូស៊ី សម្រាកលំហែកាយលំដាប់អន្តរជាតិ។ អាស្រ័យហេតុនេះ លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា៖

 “Kien Giang ចាំបាច់ត្រូវក្លាយទៅជាខេត្តមួយនៅតំបន់ Nam Bo ខាងលិចដ៏រវើក ផ្លាស់ប្ដូរថ្មី និងជាខេត្តមាននៃប្រទេសទាំងមូល ដោយ ឈរលើ ឧត្តមភាពខាង ធម្មជាតិ ខឿនសេដ្ឋកិច្ចឆ្ពោះទៅសមុទ្រ ពង្រីកឲ្យបានល្អនូវព្រលឹងរបស់ខេត្ត មានប្រភពធនធានកសិកម្មដ៏វិសេសវិសាល លំហរទេសចរណ៍ត្រូពិចដ៏វិសេសវិសាល លំដាប់អន្តរជាតិ។ ហេតុដូច្នេះហើយ យើងចាំបាច់ត្រូវមានទស្សនវិស័យមួយ ដើម្បីប្រែក្លាយ កោះ "ពេជ្រ" ឲ្យទៅជាមជ្ឈមណ្ឌលទេសចរណ៍ សម្រាកលំហែកាយលំដាប់ថ្នាក់អន្តរជាតិ។ យើងបានផ្ដោតសំខាន់លើការអភិវឌ្ឍ កោះ Phu Quoc ដើម្បីប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាពជាមួយ ប្រទេសដទៃទៀតផងដែរ”។

នាល្ងាច់ថ្ងៃទី ២៩ ខែកក្កដា នៅទីក្រុង Rach Gia ខេត្ត Kien Giang នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញប្រគល់គ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទី ១ ជូនគណកម្មាធិការបក្ស រដ្ឋអំណាច និងប្រជាជនខេត្ត Kien Giang ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ