នាខែកញ្ញា វៀតណាមអាចដំណើរការចាក់វ៉ាក់សាំងដែលផលិតដោយបណ្ឌិត្យសភាវេជ្ជសាស្ត្រយោធា

(VOVWORLD) - នៅខែកញ្ញាខាងមុខនេះ វៀតណាមអាចដំណើរការចាក់វ៉ាក់សាំង NanoCovax ផលិតដោយបណ្ឌិត្យសភាវេជ្ជសាស្ត្រយោធា។ 
នាខែកញ្ញា វៀតណាមអាចដំណើរការចាក់វ៉ាក់សាំងដែលផលិតដោយបណ្ឌិត្យសភាវេជ្ជសាស្ត្រយោធា - ảnh 1រហូតមកដល់ពេលនេះ ដំណាក់កាលទី ២ នៃការសាកល្បងវ៉ាក់សាំង Nano Covax ដំណើរការជិតដល់ទីបញ្ចប់ហើយ  (រូបថត៖ VGP/Dinh Nam)

ព័ត៌មាននេះ ត្រូវបានផ្តល់ជូននៅក្នុងសន្និសិទ តាមប្រព័ន្ធអ៊ីនធឺរណែត ដើម្បីអនុវត្តន៍ភារកិច្ចនិងដំណោះស្រាយ ក្នុងការបង្ការទប់ស្កាត់ជំងឹរាតត្បាត កូវីដ ១៩ នៅក្នុងជួរកងទ័ព នៅរសៀលថ្ងៃទី ១ ខែមិថុនា។

នៅក្នុងសន្និសីទ លោកឧត្តមសេនីយ៍ទោ Do Quyet នាយកបណ្ឌិត្យសភា វេជ្ជសាស្ត្រយោធាបានឲ្យដឹងថា ដំណើរការស្រាវ ជ្រាវ និងសាកល្បងវ៉ាក់សាំង NanoCovax របស់បណ្ឌិត្យសភារួមជាមួយអ្នកឧបត្ថម្ភ Nanogen ត្រូវបានអនុវត្តដោយសុវត្ថិភាពនិងទទួលបានលទ្ធផលល្អ។ នៅក្នុងខែមិថុនានេះ នឹងធ្វើតេស្តិ៍ដំណាក់កាលទី ៣ ដោយមានសំណាកមួយចំនួនធំ ហើយត្រូវបានធ្វើតេស្តលើមនុស្សចំនួន ១៣.០០០ នាក់និងអនុវត្តនៅតាមខេត្តនិងក្រុងជាច្រើនទូទាំងប្រទេស។ យោងតាមលោក Do Quyet បន្ទាប់ពីត្រូវបានអនុម័តដោយក្រុមប្រឹក្សាសីលធម៌ជាតិនិងទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាលឲ្យប្រើប្រាស់ គឺក្នុងខែកញ្ញាខាងមុខ អង្គភាពអាចអនុវត្តការចាក់វ៉ាក់សាំងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ