នគរបាលប្រជាជនមានការរួមចំណែកដ៏ធំធេងក្នុងសមិទ្ធិរួមនៃប្រទេសជាតិ

នគរបាលប្រជាជនមានការរួមចំណែកដ៏ធំធេងក្នុងសមិទ្ធិរួមនៃប្រទេសជាតិ - ảnh 1
នគរបាលប្រជាជនមានការរួមចំណែកដ៏ធំធេងក្នុងសមិទ្ធិរួមនៃប្រទេសជាតិ (VNP)



        Vovworld-នគរបាលប្រជាជនមានការរួមចំណែកដ៏ធំធេងក្នុងសមិទ្ធិរួមនៃ
​ប្រទេស​ជាតិ។ នាយករដ្ឋមន្ត្រីវៀតណាមលោក ​Nguyen Tan Dung បានអះអាង
ដូច្នេះនៅ​សម័យ​បើក​មហាសន្និបាតលើកទី៦អាណត្តិ២០១៥-២០២០ បក្សភាគ
នគរបាលមជ្ឈឹម​ដែលប្រព្រឹត្ត​ទៅ​នាព្រឹកថ្ងៃទី១៦តុលានៅក្រុងហាណូយ។
នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន​សង្កត់ធ្ងន់ថា ក្នុងអាណត្តិខាងមុខ បក្ស​ភាគ
នគរបាលមជ្ឈឹមត្រូវកសាង​កំលាំងនគរបាល​ស្មោះ​ត្រង់​ជាមួយបក្សជាមួយមាតុ​
ប្រទេសវៀតណាមសង្គមនិយម អនុវត្តល្អគោលការណ៍​សេចក្តីសំរេចចិត្តរបស់
បក្ស​និង​ច្បាប់របស់រដ្ឋអំពីការពារ​មាតុ​ប្រទេសការពារសន្តិសុខ​សណ្ដាប់​​ធ្នាប់។
កំលាំង​នគរបាល​ប្រជាជនត្រូវម្ចាស់ការ​វិភាគ​ព្យាករណ៍ស្ថានភាពដើម្បី​សេនាធិការ
ជាមួយបក្ស​រដ្ឋធានារឹងមាំសន្តិសុខនយោបាយ​និង​សណ្ដាប់ធ្នាប់សង្គម​ការពារ​
សុវត្ថិភាព​មហាសន្និបាតលើកទី១២របស់បក្ស មុនទុក​ឲ្យ​បង្កើតអង្គការនយោបាយ
ប្រឆាំង​និង​វាយ​បរាជ័យរាល់ឧបាយកលប្រឆាំងវៀត​ណាម​រ​បស់កំលាំងអមិត្ត។
កំលាំងនគរបាល​ត្រូវ​ឆ្លៀត​កាណាល់សហប្រតិបត្តិការអន្តរជាតិ​ដើម្បីតស៊ូទប់
ស្កាត់រាល់សកម្មភាព​ប្រឆាំងរបស់​កំលាំងអមិត្ត រួមចំណែកជាក់ស្ដែងនាំ​ទំនាក់
ទំនងសហប្រតិបត្តិការរវាង​វៀតណាមជាមួយ​បណ្ដាប្រទេសស៊ីជម្រៅ​ជាក់ស្ដែង​
ប្រសិទ្ធិភាពបង្កបរិយាកាសនិង​លក្ខណៈងាយស្រួលក្នុង​ការ​​កសាងនិងការពារ
មាតុ​ប្រទេស។ មហាសន្និបាតបក្ស​ភាគ​នគរបាលមជ្ឈឹមនឹងធ្វើការដល់​ថ្ងៃទី១៧តុលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ