នៅថ្ងៃទី៣០ មករាវៀតណាមមានអ្នកជំងឺកូវីដ-១៩ ជាង ៥៥ ពាន់នាក់បានជាសះស្បើយ

(VOVWORLD) - បច្ចុប្បន្ននេះ នៅប្រទេសវៀតណាម មានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១៨៤ ករណី ដែលបណ្តាលមកពីវីរុសបំប្លែងថ្មី Omicron នៅតាមខេត្តនិងទីក្រុងចំនួន ១៤/៦៣។ ចាប់តាំងពីការចាប់ផ្តើមនៃការរាតត្បាតមក វៀតណាមមានករណីឆ្លងកូវីដ ១៩ ចំនួន ២.២៦៣.០៥៣ករណី។

ចាប់ពីម៉ោង ១៦:០០ ថ្ងៃទី ២៩ ខែមករា ដល់ម៉ោង ១៦:០០ នាទី ថ្ងៃទី ៣០ ខែមករា វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ-១៩ ថ្មីចំនួន ១៣.៦៥៦ ដែលក្នុងនោះករណីចំនួន ៣៨ ត្រូវបាននាំចូល និង ១៣.៦៥៦ ត្រូវបានកត់ត្រាក្នុងស្រុកនៅក្នុងខេត្តនិងក្រុងចំនួន ៦១/៦៣។ បច្ចុប្បន្ននេះ នៅប្រទេសវៀតណាម មានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១៨៤ ករណី ដែលបណ្តាលមកពីវីរុសបំប្លែងថ្មី Omicron នៅតាមខេត្តនិងទីក្រុងចំនួន ១៤/៦៣។ ចាប់តាំងពីការចាប់ផ្តើមនៃការរាតត្បាតមក វៀតណាមមានករណីឆ្លងកូវីដ ១៩ ចំនួន ២.២៦៣.០៥៣ករណី។

នៅថ្ងៃទី ៣០ ខែមករា អ្នកជំងឺបន្ថែមចំនួន ៥៥.០១៨ នាក់ត្រូវបានប្រកាសថាបានជាសះស្បើយ។ រហូតមកដល់ពេលនេះ ចំនួនករណីជាសះស្បើយសរុបមានចំនួន ២.០១៧.៦១៥នាក់។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ វៀតណាមបានកត់ត្រាអ្នកស្លាប់ចំនួន ១២១ នាក់ដោយសារជំងឺកូវីដ ១៩។

ទាក់ទងនឹងការចាក់វ៉ាក់សាំង គិតត្រឹមរសៀលថ្ងៃទី៣០ ខែមករា ប្រទេសទាំងមូលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួនជិត ១៨២លានដូស។ នៅតាមមូលដ្ឋានបានចាប់ផ្តើមដាក់ពង្រាយយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ រដូវផ្ការីកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ ខាល ចត្វាស័ក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ