និទាឃៈរដូវមកដល់ជាមួយឃុំ Hanh Tin Tay នៅខេត្ត Quang Ngai

និទាឃៈរដូវមកដល់ជាមួយឃុំ Hanh Tin Tay នៅខេត្ត Quang Ngai - ảnh 1
ប្រជាកសិករស្ទង់ស្រូវមុននឹងរៀចំទទួលបុណ្យតេតមមីឆស័ក២០១៤


(VOVworld)-ក្រោយរយៈពេល២ខែដែលឆ្លងកាត់វគ្គទឹកជំនន់ធំបំផុតក្នុងប្រវត្តិ
សាស្រ្ត ប្រជាជននៅខេត្ត Quang Ngai ភាគកណ្តាលវៀតណាមបានងើបឡើង វិញស្ថិរភាពជីវភាពរស់នៅ​​ ជាពិសេសត្រៀមរៀបចំឲ្យបុណ្យ Tet ប្រពៃណីក្នុងក្តី
សប្បាយកក់ក្តៅ។ នៅឃំ Hanh Tin Tay ប៉ុន្មានថ្ងៃនេះ ផ្លូវថ្នល់ស្អាតបាត ដើម្បី​
ទទួលបុណ្យ Tet មមីឆស័ក។ លោក Cao Dieu ប្រជាជន១រូបនៅភូមិ Phu
Khuong ឃំ Hanh Tin Tay ស្រុក Nghia Hanh ចែករំលែកថា៖

        "ភូមិកំពុងរៀបចំសម្អាតអនាម័យដើម្បីទទួលបុណ្យ Tet មមីឆស័ក។​ដោយ
ទទួល បានការយកចិត្តទុកដាក់ពីរដ្ឋអំណាចគ្រប់ជាន់ថ្នាក់បរិយាកាសទទួលបុណ្យ តេតរបស់បងប្អូនក្នុងភូមិគឺល្អជាបង្គួហើយ"។

        ដោយសាររងផលប៉ះពាន់ពីទឹកជំនន់ជាប្រវត្តិសាស្តនាខែវិច្ឆិកាឆ្នាំកន្លងទៅ
ផ្ទះបង Khuong Trung នៅភូមិ Phu Khuong ឃំ Hanh Tin Tay ត្រូវខូចទាំងស្រុង។ ប៉ុន្តែដោយមានការជួយឧបត្ថម្ភរបស់រដ្ឋ សហគមន៍ប្រជាជន បង Trung បានសាង
សង់ឡើងផ្ទះមានតម្លៃជាង១២០លានដុង។

        លោក​Nguyen Minh Tam ប្រធានគណៈកម្មាធិការប្រជាជនឃំ Hanh Tin
Tay ស្រុក Nghia Hanh ខេត្ត Quang Ngai ឲ្យដឹងថា​៖ ដល់សព្វថ្ងៃ បងប្អូនក្នុង ឃំត្រូវទទួលបានអង្កសម្រាប់បុណ្យចូលឆ្នាំថ្មី។លោក​ ឲ្យដឹងថែមទៀតថា៖

        “ទោះបីជានៅមានការលំបាកជាច្រើនក្តី ប៉ុន្តែប្រជាជបនឹងបាន​ទទួលបុណ្យ
Tet ក្នុងបរិយាកាសកក់ក្តៅនិងសប្បាយរីករាយ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ