នាំទំនាក់ទំនងវៀតណាមនិងថៃឡើងកំរិតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ

(VOV)_ក្នុងក្របខ័ណ្ឌនៃដំណើរទៅបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណា
ចក្រថៃ នារសៀលថ្ងៃទី ២៥មិថុនា អគ្គលេខាបក្សកុម្មុយនីស្ត​វៀតណាម លោក Nguyen
 Phu Trong បានជួបសន្ទនាជាមួយ ​នាយក​រដ្ឋមន្ត្រីថៃ លោកស្រី Yingluk Shinawatra។ នៅទីនេះ ថ្នាក់ដឹកនាំទាំងពីរ​រូប បានឯកភាពបង្កើតទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រវៀត
ណាម-ថៃ និងថៃ-វៀតណាម ជាមួយសរសរចំនួន៥ គឺ÷ទំនាក់ទំនងនយោបាយ  កិច្ច សហប្រតិបត្តិការការពារប្រទេស និងសន្តិសុខ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច កិច្ច​សហប្រតិបត្តិការសង្គម វប្បធម៌ កិច្ចសហប្រតិបត្តិការតំបន់និងអន្តរជាតិ។ ថ្នាក់ដឹកនាំ ទាំងពីររូប ក៏បានឯកភាពដំណើការផ្លាស់ប្តូរគណះប្រតិភូជាន់ខ្ពស់និងគណះប្រតិភូ
គ្រប់​ជាន់ថ្នាក់ជាច្រើនជាងទៀត។ ក្នុងនោះ ជំរុញការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ​រវាងគណះបក្សកាន់អំណាចទាំងពីរ រដ្ឋសភានៃប្រទេសទាំងពីរ។ នេះគឺជាគ្រិះដ្ឋាន នយោបាយដ៏សែនសំខាន់ ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែអភី
វឌ្ឍន៍។ភាគីទាំងពីរបានសន្យា ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បង្កើនតំលៃ ប្រាក់ពាណិជ្ជកម្មទ្វេភាគី កើនឡើងជាង២០%ជាប្រចាំឆ្នាំ ដើម្បីទទួលបានគោលដៅ
 ១៥ពាន់លានដុល្លារអាមេរិកនាឆ្នាំ​២០២០ ជំរុញការចុះហត្ថលេខានិងពង្រីកកិច្ចព្រម
ព្រៀង សហប្រតិបត្តិការ​អំពី ពលកម្ម …។ល។

នាំទំនាក់ទំនងវៀតណាមនិងថៃឡើងកំរិតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ - ảnh 1
អគ្គលេខាបក្ស Nguyen Phu Trong និងនាយករដ្ឋន្ត្រីថៃ Yingluck Shinawatra (TTXVN)

          អគ្គលេខាបក្ស Nguyen Phu Trong និងនាយករដ្ឋន្ត្រីថៃ Yingluck Shinawatra បាន សង្កត់ធ្ងន់ថា÷ វៀតណាម​ថៃ និងបណ្ដាប្រទេសជា​សមា​ជិក​អាស៊ាន ត្រូវបន្តបង្កើន
សាមគ្គីភាព ​និងសហប្រតិបត្តិការ រក្សារតួនាទីជា​ស្នូលរបស់អាស៊ាន ក្នុងប្រព័ន្ធសន្តិ
សុខតំបន់។ កសាងសហគមន៍អាស៊ានសាមគ្គីភាព ប្រកបដោយជោកជ័យនិងរឹងមាំ 
នាឆ្នាំ ២០១៥។ថ្នាក់ដឹកនាំទាំងពីររូប បានសម្ដែងការព្រួយបារម្មណ៍អំពីរាល់ការបំរែបំ
រួលដ៏ ស្មុគ្រស្មាញនា​ពេលថ្មីៗនេះ នៅលើសមុទ្រខាងកើត និងមានគោលបំណងថា÷
បណ្ដាភាគី ទាក់ទិន ដោះស្រាយជំលោះដោយសន្តិវិធី ផ្អែកទៅលើច្បាប់អន្តរជាតិ  ដើម្បីធានាសន្តិភាព សន្តិសុខ និងសេរីភាពខាងនាវាចរណ៍នៅសមុទ្រកើត។

          នៅក្នុងសន្និសីទកាសែត បន្ទាប់ពីជំនួបសន្ទនា លេខាបក្ស Nguyen Phu Trong និងនាយករដ្ឋន្ត្រីថៃ Yingluck Shinawatra បានប្រកាសជា​សាធា​រណះ​អំពីការបង្កើត​ទំនាក៉ទំនងដៃគូរយុទ្ធសាស្ត្រ ​រវាងវៀតណាមនិងថៃ។​ អគ្គលេខាបក្ស Nguyen Phu
Trong បានសង្កត់ធ្ងនថា÷

          “ យើងខ្ញុំវាយតំលៃយ់ាងខ្ពស់ នូវទំនាក៉ទំនងប្រពៃណីនិងកិច្ចសហប្រតិ​បត្តិការ លើគ្រប់វិស័យ ដែលមានកំរាស់ប្រវត្តិសាស្ត្ររវាងវៀតណាមនិងថៃ និងជឿជាក់ទាំង
ស្រុង ថា÷​ទំនាក់ទំនងវៀតណាមនិងថៃមានគ្រប់លក្ខណះ​ងាយ​ស្រួល និង​ចាំបាច់ 
ដើម្បី អភិវឌ្ឍន៍ឡើងកំរិតថ្មី ដើម្បីផលប្រយោជន៍​របស់​ប្រជាជននៃប្រទេសទាំងពីរ។ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហ​ប្រតិបត្តិការនិងអភិវឌ្ឍន៍នៅក្នុងតំបន់៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ