នេប៉ាល់៖បរិមាណមនុស្សស្លាប់ដោយការរញ្ជួយដីឡើងដល់ជាង៧ពាន់នាក់


នេប៉ាល់៖បរិមាណមនុស្សស្លាប់ដោយការរញ្ជួយដីឡើងដល់ជាង៧ពាន់នាក់ - ảnh 1
នេប៉ាល់៖បរិមាណមនុស្សស្លាប់ដោយការរញ្ជួយដីឡើងដល់ជាង៧ពាន់នាក់ (CBC)


        Vovworld-តាមការធ្វើស្ថិតិថ្មីបំផុតនៃមជ្ឈមណ្ឌលទប់ទល់បន្ទាន់ជាតិ​នេប៉ាល់
(NEOC) ថា​នាថ្ងៃទី៣ឧសភា​បរិមាណមនុស្សត្រូវស្លាប់ដោយការ​រញ្ជួយ​ដីមានកំរិត
៧,៨ richter នាថ្ងៃទី២៥មេសាកន្លងទៅបានកើនឡើងជាង​៧​ពាន់នាក់។ នាថ្ងៃដដែល
ប៉ូលីសនេប៉ាល់បានរកឃើញសាកសពមនុស្សចំនួន​៥១ ក្នុងនោះមានជនបរទេស
ចំនួន៦នាក់នៅដំបន់ជ្រលងភ្នំ Langtang។ ដូច្នេះ​គិតមកដល់ឥឡុវនេះគេបានរក
ឃើញសាកសពភ្ញៀវទេសចរណ៍បរទេសចំនួន​៥៤នាក់នៅនេប៉ាល់។ រដ្ឋមន្ត្រីក្រសួង
ហិរញ្ញវត្ថុនេប៉ាល់លោក​ Ram Sharan Mahat បានចាត់ទុកថា បរិមាណមនុស្សត្រូវស្លាប់
ក្នុងការរញ្ជួយដី​នៅ​នេប៉ាល់នឹងកើនឡើងខ្ពស់បន្ទាប់ពីបុគ្គលិកជួយសង្គ្រោះបានចូល
បណ្ដា​ភូមិឆ្ងាយដាច់ស្រយាល។

        ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី៣ឧសភា​នេប៉ាល់បានបិទទ្វា​ព្រលាន
យន្តហោះអន្តរជាតិតែមួយគត់សំរាប់យន្តហោះធំៗដឹកទំនិញជំនួយនិងបុគ្គលិកជួយ
សង្គ្រោះដោយសារផ្លូវចុះចត់តែមួយគត់នៃព្រលានយន្តហោះមិនអាចឆ្លើយតបបាន
បរិមាណយន្តហោះធំៗជាច្រើនឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ