និមិត្តសញ្ញា​នៃ​ការ​​ប្រឆាំងការរើសអើងជាតិសាសន៍​នៅ​អាហ្វ្រិកខាងត្បូងបានទទួលមរណភាព​

(VOVWORLD) - និមិត្តសញ្ញានៃការប្រឆាំងការរើសអើងជាតិសាសន៍នៅក្នុងប្រទេសនេះ លោកអាសឺវ៉ែក Desmond Tutu បានទទួលមរណភាពនៅថ្ងៃទី ២៦ខែធ្នូ ដោយជំងឺមហារីក ក្នុងអាយុ ៩០ឆ្នាំ។
និមិត្តសញ្ញា​នៃ​ការ​​ប្រឆាំងការរើសអើងជាតិសាសន៍​នៅ​អាហ្វ្រិកខាងត្បូងបានទទួលមរណភាព​ - ảnh 1លោកអាសឺវ៉ែក Desmond Tutu។ (រូបថត៖ GETTY IMAGES)

នៅថ្ងៃទី ២៦ ខែធ្នូ ប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Cyril Ramaphosa បានឲ្យដឹងថា និមិត្តសញ្ញានៃការប្រឆាំងការរើសអើងជាតិសាសន៍នៅក្នុងប្រទេសនេះ លោកអាសឺវ៉ែក Desmond Tutu បានទទួលមរណភាពនៅថ្ងៃទី ២៦ខែធ្នូ ដោយជំងឺមហារីក ក្នុងអាយុ ៩០ឆ្នាំ។ លោកប្រធានាធិបតី Cyril Ramaphosa បានចែករំលែកថា លោកអាសឺវ៉ែក Desmond Tutu គឺជាអ្នកស្នេហាជាតិ និងជាអ្នកប្រឆាំង របបរើសអើងជាតិសាសន៍អាផាថេត(apartheid) ជួយរំដោះអាហ្វ្រិកខាងត្បូង។ 

លោក Desmond Tutu បានទទួលរង្វាន់ណូបែលសន្តិភាពនៅឆ្នាំ ១៩៨៤ សម្រាប់ការរួមចំណែករបស់លោកចំពោះចលនាប្រឆាំងនឹងការប្រកាន់ពូជសាសន៍។ លោកអាសឺវ៉ែក Desmond Tutu គឺជាអ្នកបង្កើតនិងផ្សព្វផ្សាយពាក្យថា "ប្រទេសឥន្ទធនូ" ដើម្បីពណ៌នាអំពីប្រទេសអាហ្វ្រិកខាងត្បូង នៅពេលដែលលោក Nelson Mandela បានក្លាយជាប្រធានាធិបតីស្បែកខ្មៅដំបូងគេនៃប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ