នាយកដ្ឋានវិនិយោគថៃ៖ វៀតណាមគឺជាទីផ្សារពោពេញទៅដោយសក្តានុភាព


នាយកដ្ឋានវិនិយោគថៃ៖ វៀតណាមគឺជាទីផ្សារពោពេញទៅដោយសក្តានុភាព - ảnh 1
នាយកដ្ឋានវិនិយោគថៃ៖ វៀតណាមគឺជាទីផ្សារពោពេញទៅដោយសក្តានុភាព (Image: VNA)

(VOVworld) – នាថ្ងៃទី ២៧ វិច្ឆិកា សិក្ខាសាលា “ពាណិជ្ជកម្មនិងវិនិយោគជាមួយ
វៀតណាម៖ ឱកាស ក៏ដូចជា ការសាកល្បង” ត្រូវបានរៀបចំឡើងនៅថៃសំដៅផ្តល់ ព័ត៌មានសំរាប់វិនិយោគិនសក្តានុភាពរបស់ថៃអំពី​​​​បរិយាកាសវិនិយោគនៅវៀតណាម។ ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅថៃ លោក Nguyen Thanh Hai បានឲ្យដឹងថា៖ មានវិនិយោគិនថៃជាច្រើនធ្វើអាជីវកម្មប្រកបដោយជោគជ័យនៅវៀតណាម។ នាពេល
ខាងមុខ បណ្ដាអង្គភាពអាជីវកម្មមធ្យមនិងតូចរបស់ថៃនឹងវិនិយោគខ្លាំងចូលក្នុង
វៀតណាម។ តាមអគ្គលេខាធិការរងនៃនាយកដ្ឋានវិនិយោគថៃ  (BOI) លោក
Chokedee Kaeswang បានឲ្យដឹងថា៖ BOI កំពុងផ្តល់ព័ត៌មានលំអិតអំពីទីផ្សារ វៀតណាមសំរាប់អង្គភាពអាជីវកម្មវថៃដែលមានគោលបំណងវិនិយោគចូលក្នុង
វៀតណាម។ ទន្ទឹមនឹងនោះ  BOI ក៍បានសហការជាមួយភាគីវៀតណាមដើម្បី
រៀបចំបណ្ដាសិក្ខាសាលា ចែករំលែកបទពិសោធន៍អាជីវកម្មនៅវៀតណាម ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ