នាយកធនាគារ ADB៖ រដ្ឋាភិបាលវៀតណាមបានឆ្លើយតបយ៉ាងឆាប់រហ័សនិងប្រតិបត្តិដោយបត់បែន

(VOVWORLD) -  រដ្ឋាភិបាលវៀតណាមបានឆ្លើយតបយ៉ាងឆាប់រហ័សទៅនឹងផលប៉ះពាល់បណ្តាលពីជំងឺកូវីដ-១៩ លើផ្នែកសេដ្ឋកិច្ច ដោយមានឧបករណ៍ដ៏មានឥទ្ធិពលដើម្បីធានាបាននូវភាពធន់នៃសេដ្ឋកិច្ច។ 

នាយកធនាគារ ADB៖ រដ្ឋាភិបាលវៀតណាមបានឆ្លើយតបយ៉ាងឆាប់រហ័សនិងប្រតិបត្តិដោយបត់បែន - ảnh 1លោក Andrew Jeffries នាយកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅវៀតណាម (រូបថត៖ VGP)

គោលនយោបាយរូបិយវត្ថុសមស្រប តាមរយៈការកាត់បន្ថយអត្រាការប្រាក់សំខាន់ៗ រួមជាមួយការអនុវត្ត កញ្ចប់ឥណ ទាននិងវិធានការគាំទ្រសារពើពន្ធ បានបង្កើតកន្លែង “ងើបឡើងវិញ” សម្រាប់អង្គភាពអាជីវកម្មដែលរងផលប៉ះពាល់ រួមទាំងសហគ្រាសធុនតូចនិងមធ្យមទៀតផង។

នៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាននាពេលថ្មីៗនេះ ស្តី ពីទស្សនៈវិស័យម៉ាក្រូរបស់វៀត ណាម ក្នុងបរិបទសេដ្ឋកិច្ចកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារជំងឺរាតត្បាតកូវីដ ១៩ លោក Andrew Jeffries នាយកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅវៀតណាមបានឲ្យដឹងថា ADB ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមគ្រោងនឹងកើនឡើងដល់ ៦,៧% ក្នុងឆ្នាំ ២០២១ និង ៧.០% ក្នុងឆ្នាំ ២០២២។ កំណើនដ៏ខ្លាំងក្លានិងមានស្ថេរភាពគឺដោយសារ តែជោគជ័យរបស់វៀតណាមក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩។ អតិផរណានឹងត្រូវបានគ្រប់គ្រងទោះបីជាគ្រោងនឹងកើនឡើងដល់ ៣,៨% នៅឆ្នាំនេះនិង ៤,០% នៅឆ្នាំ ២០២២ ដោយសារតម្លៃប្រេងអន្តរជាតិកើនឡើងដោយសារតែការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកនិងការប្រើប្រាស់ក្នុងស្រុក។

លោក Andrew Jeffries បានចាត់ទុកថា ក្នុងរយៈពេលខាងមុខនេះ កម្លាំងចលករដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចរបស់វៀតណាម ជាដំបូងបង្អស់ត្រូវរំលឹកដល់ផ្នែកឧស្សាហកម្មដែលមានផលិតកម្មតម្រង់ទិសនាំចេញ។ ទីពីរគឺការកើនឡើងនៃការវិនិយោគ ទាំងការវិនិយោគ សាធារណៈនិងការវិនិយោគពីវិស័យឯកជន។ ទីបីគឺជាកម្លាំងចលករពីកំណើនពាណិជ្ជកម្មអន្តរជាតិ។

យោងតាមតំណាងរបស់ ADB ទោះបីជាជំងឺរាតត្បាតនៅតែបង្កការលំបាកក៏ដោយ ប៉ុន្តែការ ងើបឡើងវិញនៃដៃគូអាជីវកម្មសំខាន់ពីរ ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១៥ ហើយវៀតណាមដែលមានអតិថិជនធំៗ ជាច្រើននឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនពាណិជ្ជកម្មនិងការវិនិយោគរបស់វៀតណាមនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ