នាយករដ្ឋមន្ត្រី Nguyen Tan Dung ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាម

នាយករដ្ឋមន្ត្រី Nguyen Tan Dung ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាម - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅ វៀតណាម លោក Fredesman Turro Gonzalez ដែលអញ្ជើញមកជំរាបលា ក្នុង ឱកាសបញ្ចប់បេសកម្មការទូតនៅវៀតណាម។
(Image: VOVonline)

(VOVworld) – នារសៀលថ្ងៃទី ៧ សីហា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan
Dung បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅ វៀតណាម លោក
Fredesman Turro Gonzalez ដែលអញ្ជើញមកជំរាបលាក្នុងឱកាសបញ្ចប់បេសកម្មការទូត
នៅវៀតណាម។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើឲ្យភាគីទាំង ២ បង្កើនសកម្ម
ភាពសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោក ថែមទៀតហើយមាន
គោលបំណងថា៖ គុយបាគាំទ្របណ្ដាអង្គភាពអាជីវកម្មវៀតណាមស្វែងរកឱកាសវិនិ
យោកនិងធ្វើអាជីវកម្ម នៅទីនេះ។ ក្រៅពីនោះ នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏មាន
គោលបំណង ថា៖ ភាគីទាំង ២ សហការជាមួយគ្នានៅបណ្ដាវេទិការក្នុងតំបន់និងអន្តរ
ជាតិ។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Gonzalez បានសម្តែងគោលបំណងថា៖ វៀតណាមបន្ត ចែករំលែកបណ្ដាបទពិសោធន៍និងរូបសណ្ឋានល្អជាមួយគុយបាក្នុងការគ្រប់គ្រង កសាងនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ លោក Gonzalez បានអះអាងថា៖ បើទោះ
បីក្នុងឋានៈណាមួយក៏ដោយលោកនឹងបន្តរួមចំណែកយ៉ាងសកម្មក្នុងការពូនជ្រុំទំនាក់
ទំនងមិត្តភាពល្អប្រសើរវាងវៀតណាមនិងគុយបាអភិវឌ្ឍន៍ឲ្យខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ