នាយករដ្ឋមន្ត្រី Nguyen Tan Dung៖ សុក្រិដ្ឋយន្តការគោលនយោបាយអនុវត្តកម្មវិធីកសាងជនបទថ្មី

នាយករដ្ឋមន្ត្រី Nguyen Tan Dung៖ សុក្រិដ្ឋយន្តការគោលនយោបាយអនុវត្តកម្មវិធីកសាងជនបទថ្មី - ảnh 1
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានប្រគល់ ទង់ប្រឡងប្រ
ណាំងរបស់រដ្ឋាភិបាលសម្រាប់សមូហភាពថ្នាក់ស្រុកចំនួន៤១ ដែលនាំមុខក្នុងចលនាកសាងជនបទថ្មី


(VOVworld)-នាថ្ងៃទី៨ធ្នូ គណៈកម្មាធិការបញ្ជាណែនាំមជ្ឈឹមទទួលបន្ទុកកម្មវិធី
កសាងជនបទថ្មី បានរៀបចំសន្និសីទបូករសរុបរយៈពេល៥ឆ្នាំនៃការអនុវត្តកម្ម វិធីគោលដៅជាតិកសាងជនបទថ្មីដំណាក់កាល ២០១០-២០១៥និងដាក់ចេញ ទិសដៅភារកិច្ចសម្រាប់ដំណាក់កាល២០១៦-២០២០​។ នាយករដ្ឋមន្ត្រីវៀត
ណាម លោក Nguyen Tan Dung ប្រធានរដ្ឋសភា លោក Nguyen Sinh Hung រួម
ជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលច្រើនរូបទៀតបានអញ្ជើញចូលរួមក្នុងសន្និសីទនេះ។ ថ្លែងមតិនៅសន្និសីទ ប្រធានរដ្ឋសភា លោក Nguyen Sinh Hung បានអះ អាងថា រដ្ឋសភានិងរួមជាមួយរដ្ឋាភិបាលនិងក្រសួងស្ថាប័នគ្រប់ជាន់ថ្នាក់ បន្តការ អនុវត្
តប្រកបដោយប្រសិទ្ធិភាពថែមទៀតនូវកម្មវិធីគោលដៅជាតិកសាងជនបទថ្មី ។
នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានសង្កត់ធ្ងន់នូវភារកិច្ចស្នូលដែលត្រូវ​ការប្រមូលផ្តុំអនុវត្តនាដំណាក់កាលខាងមុខ។ លោកនាយករដ្ឋមន្ត្រីបានលើក​
ច្បាស់ថា៖

        “លើកកំពស់ការយល់ដឹង និងការទទួលខុសត្រូវរបស់ប្រព័ន្ធនយោបាយ
ទាំងមូល ទាំងនៅមជ្ឈឹមក៏ដូចជានៅតំបន់ស្តីពីការកសាងជនបទថ្មី។ យើង កសាងជនបទថ្មីតាមបទដ្ឋានចំនួន១៩  ដែលក្នុងនោះផ្តោតសំខាន់លើការធ្វើ ឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្មកសិកម្ម ជនបទដោយគោលដៅ នាំវៀតណាមក្លាយទៅជាប្រទេសឧស្សាហកម្មតាមទិសទំនើបយ៉ាងឆាប់ៗ”។

        នៅក្នុងសន្និសីទនេះដែរ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានប្រគល់ ទង់ប្រឡងប្រណាំងរបស់រដ្ឋាភិបាលសម្រាប់សមូហភាពថ្នាក់ស្រុកចំនួន៤១ ដែលនាំមុខក្នុងចលនាកសាងជនបទថ្មី៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ