នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបប្រាស្រ័យទ្វេភាគីជាមួយប្រមុខរដ្ឋនិងថ្នាក់ដឹកនាំប្រទេសមួយចំនួន

នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបប្រាស្រ័យទ្វេភាគីជាមួយប្រមុខរដ្ឋនិងថ្នាក់ដឹកនាំប្រទេសមួយចំនួន - ảnh 1
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជូបសន្ទនាជាមួយប្រធានាធិបតីបារាំង
លោក Francois Hollande


(VOVworld)-មុននោះនាថ្ងៃទី២៧ឧសភា លោក Nguyen Xuan Phuc បានមានការជួប ទ្វេភាគីសំខាន់ជាមួយប្រធានាធិបតីបារាំង នាយករដ្ឋមន្ត្រីកាណាដា ប្រធានគណៈ
កម្មាធិការអឺរ៉ុប (EC) និងប្រធានក្រុមប្រឹក្សាអឺរ៉ុប។ នៅក្នុងបណ្តា ជំនួបនេះ នាយក
រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា រដ្ឋាភិ បាលវៀតណាមប្តេជ្ញា
នាំទំនាក់ទំនងជាមួយប្រទេសនានាឲ្យស៊ីជម្រៅជាក់ស្តែង ជាពិសេសគឺកិច្ចសហ
ប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច។​នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc មាន
បំណងថា ប្រទេសនិងដៃគូនានាគាំទ្រវៀតណាម បង្កើនតួនាទីនិងការទទួលខុស
ត្រូវនៅអង្គការអន្តរជាតិនានា បន្តរួមសហការ យ៉ាងស្អិតរមួតនៅបណ្តាវេទិការពហុ
ភាគី សំខាន់ៗក្នុងតំបន់និងលើពិភពលោក ក្នុងនោះមានការគាំទ្រវៀតណាមចុះ
ឈ្មោះ ជាសមាជិកមិនអចិន្រៃយ៍នៃក្រុម ប្រឹក្សាសន្តិសុខអ.ស.ប អាណត្តិ២០២០-
២០២១ និងឈរឈ្មោះជាបេក្ខជនអគ្គ នាយកអង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌
អ.ស.ប​(UNESCO) អាណត្តិ ២០១៧-២០២១។ ស្តីពីបញ្ហាសមុទ្រខាងកើត នាយក
រដ្ឋមន្ត្រីលោក Nguyen Xuan Phucស្វាគមន៍ប្រទេសដែលមានគោលជំហរសកម្ម គាំទ្រវៀតណាមនិងសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ ក្នុងការដោះស្រាយដោយ
សន្តិវិធី ជំលោះនៅសមុទ្រខាងកើត ឲ្យ សមស្របទៅនឹងច្បាប់អន្តរជាតិ ក្នុងនោះ មានអនុសញ្ញាអ.ស.បស្តីពីច្បាប់ សមុទ្រ១៩៨២  ធានាសន្តិសុខ សុវត្ថិភាព សេរី ភាពខាងនាវាចរណ៍ អាកាសចរ ណ៍នៅសមុទ្រខាងកើត រួមចំណែករក្សាសន្តិភាព ស្ថិរភាពសម្រាប់ភាពសម្បូរ រុងរឿងនិងការអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក។

        ក៏ក្នុងថ្ងៃទី២៧ឧសភានេះដែរ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាទ្វេភាគីជាមួយអធិការបតីអាល្លឺម៉ុង លោកស្រី Angela 
Merkel នាយករដ្ឋមន្ត្រីអង៉គ្លេស លោក David Cameron ប្រធានាធិបតីអាមេរិក
លោក Barack Obama នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Matteo Renzi និងប្រធាន
ធនាគារ WB Jim Yong Kim ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ