នាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញទៅទស្សនាមជ្ឈមណ្ឌល ICISE នៅ ខេត្ត Binh Dinh

(VOVWORLD) - នាព្រឹកថ្ងៃទី៦ ខែ ឧសភា នាយករដ្ឋមន្ត្រីវៀតណាម លោក  Nguyen Xuan Phuc បានអញ្ជើញទៅទស្សនា និងជួបភាក្សាការងារ ជាមួយថ្នាក់ដឹកនាំមជ្ឈមណ្ឌល អន្តរជាតិវិទ្យាសាស្រ្តនិងអប់រំអន្តផ្នែក (ICISE) នៅទីក្រុង Quy Nhon (ភាគខាងត្បូង)។
នាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញទៅទស្សនាមជ្ឈមណ្ឌល ICISE នៅ ខេត្ត Binh Dinh - ảnh 1 នាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញទៅទស្សនាមជ្ឈមណ្ឌល ICISE នៅ ខេត្ត Binh Dinh

ក្នុងរយៈ ៥ ឆ្នាំកន្លងទៅ មជ្ឈមណ្ឌលនេះ បានរៀបំសន្និសីទវិទ្យាសាស្ត្រអន្តរជាតិ កំពូលចំនួន ៤០ លើក និងសាលាវិទ្យាសាស្រ្តឯកទេសចំនួន ១៦ ដោយមាន អ្នកវិទ្យាសាស្ត្រអន្តរជាតិជាង ៣៥០០ នាក់ ក្នុង រួមមាន សាស្ត្រាចារ្យ Nobel ចំនួន ១២ នាក់ និងសាស្ត្រាចារ្យដ៏ល្បីល្បាញជាច្រើនផ្សេងៗទៀតដែរ។

ថ្លែងមតិក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ដែលបានដាក់ចេញសំរាប់វៀតណាម ជា ពិសេសចំពោះជំនាន់យុវជនវៀតណាមដោយមានឱកាសនិងបញ្ហាប្រឈមជាច្រើនផងដែរ។ ដូច្នេះ  លោក Nguyen Xuan Phuc មានគោលបំណងចង់ឲ្យ មជ្ឈមណ្ឌលអន្តរជាតិវិទ្យាសាស្រ្ត និងអប់រំអន្តផ្នែក នឹងអភិវឌ្ឍន៍ ប្រកបដោយ និរន្តរភាព ប្រសិទ្ធភាពខ្ពស់ និងមានការរីលសាយភាយយ៉ាងទូលាយ។ ទន្ទឹមនឹង នេះ លោក Nguyen Xuan Phuc បានសង្ឃឹមថា មជ្ឈមណ្ឌលនេះនឹង ក្លាយទៅជាស្ពានតភ្ជាប់មួយដើម្បីលើកកម្ពស់ការអនុលោមវិទ្យាសាស្រ្ត និង បច្ចេកវិទ្យាចូលក្នុងជីវភាពរស់នៅជាក់ស្តែង ក្នុងនោះ មាន វិស័យជាចាំបាច់ ច្រើន ដូចជា ការទប់ទល់ នឹងការប្រែប្រួលអាកាសធាតុជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ