នាយករដ្ឋមន្ត្រី Pham Minh Chinh មកដល់ទីក្រុងវៀងចន្ទន៍ (ឡាវ) ដើម្បីចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គអន្តរជាតិ

(VOVWORLD) - នាយប់ថ្ងៃទី៤ ខែមេសា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិ Wattay ទីក្រុងវៀងច័ន្ទ ដើម្បីចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គអន្តរជាតិលើកទី ៤ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone។

នាយករដ្ឋមន្ត្រី Pham Minh Chinh មកដល់ទីក្រុងវៀងចន្ទន៍ (ឡាវ) ដើម្បីចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គអន្តរជាតិ - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Wattay រដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ ដើម្បីចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គអន្តរជាតិលើកទី៤ (រូបថត៖VGP/Nhat Bac)

ការចូលរួមកិច្ចប្រជុំនេះរបស់នាយករដ្ឋមន្ត្រី Pham Minh Chinh  បានបង្ហាញពីការប្តេជ្ញាចិត្តនយោបាយ និងតួនាទីរបស់វៀតណាម ដែលជាសមាជិកសកម្ម និងស្ថាបនាក្នុងការចូលរូមរាល់សកម្មភាពរបស់គណៈកម្មការគ្រប់លំដាប់ថ្នាក់ និងវេទិកានានាលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការ តាមរយៈគំនិតផ្តួចផ្តើម   ការផ្សព្វផ្សាយ និងការរួមចំណែកលេចធ្លោក្នុងវិស័យហិរញ្ញវត្ថុ ព័ត៌មាន ទិន្នន័យ អ្នកជំនាញ ...។ ទន្ទឹមនឹងនោះ អះអាងថា វៀតណាមជាប្រទេសសមាជិកនាំមុខក្នុងកិច្ចខិតខំប្រឹងប្រែងលើកកំពស់រូបភាព ឋានៈ និងសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងគណៈ កម្មការ លើបណ្តាវេទិកាអន្តរជាតិ និងពហុភាគី; ជានិច្ចកាលលើកតម្កើងស្មារតីនៃសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសមេគង្គ រួមចំណែកដល់ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ជាពិសេស តែងតែផ្តោតការយកចិត្តទុកដាក់ ចំពោះផលប្រយោជន៍ស្របច្បាប់នៃប្រទេសមេគង្គទាំងអស់; ជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៅទន្លេលើ។

សូមគូសបញ្ជាក់ថា គណៈកម្មការទន្លេមេគង្គ មានប្រទេសជាសមាជិកចំនួន ៤ គឺ កម្ពុជា ឡាវ ថៃ និងវៀតណាម; គឺជាយន្តការកិច្ចសហប្រតិបត្តិការមេគង្គចំណាស់ជាងគេបំផុត និងជាយន្តការតែមួយគត់ដែលប្រតិបត្តិការដោយផ្អែកលើកិច្ចព្រមព្រៀងអន្តរជាតិ ដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ការប្រើប្រាស់ ការការពារ ការគ្រប់គ្រងទឹក និងធនធានធម្មជាតិផ្សេងទៀតដែលពាក់ព័ន្ធ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ