នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phucចូលរួមពិធីរំលឹកខួបលើកទី ២៥នៃទិវាបង្កើតខេត្ត Tra Vinh ឡើងវិញ

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phucចូលរួមពិធីរំលឹកខួបលើកទី ២៥នៃទិវាបង្កើតខេត្ត Tra Vinh ឡើងវិញ - ảnh 1
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ២៥នៃទិវាបង្កើតខេត្ត Tra Vinh ឡើងវិញ (រូបថតៈ Thống Nhất-TTXVN)

(VOVworld)-ពិធីរំលឹកខួបលើកទី២៥នៃទិវាបង្កើតខេត្ត Tra Vinh ឡើងវិញបាន
 ប្រារព្ធជាផ្លូវការនាយប់ថ្ងៃទី២៣មេសា​នៅខេត្ត Tra Vinh។ អញ្ជើញថ្លែងមតិក្នុងពិធី
នេះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានមាន
អបអរសាទរចំពោះសមិទ្ធិផលដែលខេត្ត Tra Vinh សម្រេចបាននាពេលកន្លងទៅ។
 លោក Nguyen Xuan Phuc បានអញ្ជើញដាក់ចេញនូវដំណោះស្រាយមួយចំនួន ក្នុង
 នោះមានការដែលខេត្ត Tra Vinh នឹងពិនិត្យឡើងវិញផែនការមេសម្រាប់ការអភិវឌ្ឍ
សេដ្ឋកិច្ចសង្គមលើទូទាំងខេត្ត។ លោកនាយករដ្ឋមន្ត្រី អញ្ជើញផ្តល់អនុសាសន៍ថា៖

        “ខេត្ត Tra Vinh ត្រូវតែក្លាយទៅជាខេត្តគំរូអំពីលទ្ធភាពបន្សំាជាមួយបម្រែ
បម្រួលអាកាសធាតជាពិសេសឆ្លៀតយកឲ្យអស់លក្ខណៈធម្មជាតិអំណោយផល
ក៏ដូចជាប្រៀបខ្លាំងរបស់ខ្លួនជាខេត្តជាប់ឆ្នេរសមុទ្រដើម្បីកសាងរចនាសម្ព័ន្ធសេដ្ឋ
កិច្ចទំនើប។ ទន្ទឹមជាមួយគ្នានោះ ខេត្តគប្បីចូលរួមយ៉ាងជ្រៅចូលទំនាក់ទំនងសេដ្ឋ
កិច្ចក្នុងស្រុកនិង អន្តរជាតិទៀតផង”។

        ក្នុងពិធីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញប្រគល់
 គ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទី១របស់ប្រធានរដ្ឋជូនប្រជាជននិងកម្មាភិបាល
ខេត្ត Tra Vinhផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ