នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបចរចាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thoonglun Sisoulith

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបចរចាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thoonglun Sisoulith - ảnh 1
ទិដ្ឋភាពនៃកិច្ចចរចារ រូបថតៈ vietnamnet.vn/)

(VOVworld)-នាថ្ងៃទី២៦មេសា ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋ
ប្រជាធិបតេយ្យប្រជាមានិតឡាវ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក
Nguyen Xuan Phuc បានអញ្ជើញជួបចរចាជាមួយសមភាគីឡាវ លោក Thoonglun
 Sisoulith។ នៅទីនេះ ភាគីទាំងពីរបានសម្តែងក្តីសោនាស្សរីករាយចំពោះការអភិវឌ្ឍ
 ន៍យ៉ាងល្អប្រសើរនៃទំនាក់ទំនងពិសេសវៀតណាម-ឡាវនាពេលកន្លងទៅ។ ភាគី
ទាំងពីរក៏បានសង្កត់ធ្ងន់ទៅលើសារៈនៃការរក្សាសន្តិភាព ស្ថិរភាព និងធានាសន្តិ
សុខ សុវត្ថភាព សេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោះ
 ស្រាយជំលោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុ
 សញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ រួមគ្នាអនុវត្តពេញលេញ
ការប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត និងឈានដល់សម្រេចឲ្យបាន
 ឆាប់ៗ ក្រមប្រតិបត្តិនៅសមុទ្រខាងកើត។

        បន្ទាប់ពីពិធីចរចា នាយករដ្ឋមន្ត្រីទាំងពីររូប បានអញ្ជើញជួបប្រាស្រ័យជាមួយ
 សារព័ត៌មាន។ ថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

        “យើងខ្ញុំបានដំណើរការកិច្ចចរចារប្រកបដោយជោគជ័យជាមួយនាយករដ្ឋមន្ត្រី
ឡាវ លោក Thoonglun Sisoulith និងបានពិភាក្សាលើវិធានការជាក់ស្តែងមួយចំនួន
សំដៅអនុវត្តល្អរាល់គោលនយោបាយដែលបក្សទាំងពីរ រដ្ឋទាំងពីរបានដាក់ចេញ។
ទន្ទឹមជាមួយគ្នានោះ យើងខ្ញុំក៏មានវិធានការជាក់ស្តែង ដើម្បីអនុវត្តល្អការងារដែល
 គណៈកម្មាធិការអន្តររដ្ឋាភិបាលដាក់ចេញ ដើម្បីនាំសកម្មភាពរបស់គណៈកម្មាធិការ
នេះ កាន់តែជាក់ស្តែង ស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែកទៅក្នុងការអភិវឌ្ឍន៍
រួមរបស់ប្រទេសទាំងពីរ វៀតណាម -ឡាវ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ