នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុង Hai Phong

(VOVWORLD) - នាព្រឹកថ្ងៃទី ១០ ខែឧសភា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានរួមជាមួយគណៈប្រតិភូរដ្ឋសភាទីក្រុង Hai Phong អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅស្រុក Kien Thuy នៃទីក្រុង Hai Phong មុនសម័យប្រជុំរដ្ឋសភាលើកទី ៧។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុង Hai Phong - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី 

នៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានឱ្យដឹងថា ស្រុក Kien Thuy គឺជាតំបន់ដីដ៏ពិសិដ្ឋនិងមានអ្នកមានទេពកោសល្យជាច្រើន ដែលមិនត្រឹមតែសម្រាប់ទីក្រុង Hai Phong ប៉ុណ្ណោះទេថែមទាំងទូទាំងប្រទេសដោយមានប្រ ពៃណីកសាងនិងថែរក្សាប្រទេសជាតិ។

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានផ្លាស់ប្តូរយោបល់ជាមួយអ្នកបោះឆ្នោតអំពីយន្តការនិងគោលនយោបាយដើម្បីគាំទ្រដល់ សហគ្រិនភាពនិងកសាងប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្ម ជាពិសេស ជាការចាប់ផ្តើមអាជីវកម្ម មានការច្នៃប្រឌិត ក្នុងយុវជននិងតាមសាលារៀននានាផងដែរ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ