នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ - ảnh 1
នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរ ទេសអាល្លឺម៉ង់ លោក Frank-Walter Steinmeier

(VOVworld)-នារសៀលថ្ងៃទី៣១តុលានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិ
បាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រី
ការបរទេសអាល្លឺម៉ង់ លោក Frank-Walter Steinmeier ដែលកំពុងបំពេញទស្សនកិច្ច
ជាផ្លូវ​ការនៅវៀតណាម។​នៅទីនេះ​ លោក Nguyen Xuan Phuc បានអះអាងថា វៀត
ណាម ជានិច្ចកាលចាត់ទុកអាល្លឺម៉ង់ជាដៃគូសំខាន់ពិសេសនៅអឺរ៉ុបនិងមានបំណង
ចង់ឲ្យអង្គ ភាពអាជីវកម្មអាល្លឺម៉ង់កាន់តែច្រើនមកធ្វើការវិនិយោគនិងសហប្រតិបត្តិ
ការជាមួយ វៀតណាម។​នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាម
គាំទ្រនូវគោល គំនិតបង្កើតសភាពាណិជ្ជកម្មនិងឧស្សាហកម្មទ្វេភាគី សំដៅជម្រុញ
កិច្ចសហប្រតិបត្តិ​ការលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ រដ្ឋាភិបាលវៀតណាម
សន្យាថា  បង្កលក្ខណៈ ងាយស្រួលសម្រាប់វិនិយោគិនអាល្លឺម៉ង់មកធ្វើពាណិជ្ជកម្ម
នៅវៀតណាម ជាពិសេស លើវិស័យជាប្រៀបខ្លាំងរបស់អាល្លឺម៉ង់ដូចជាឧស្សាហកម្ម
កែច្នៃបច្ចេកទេសខ្ពស់ ថាម ពលបៃតងនិងកកើតឡើងវិញនិងហេដ្ឋារចនាសម្ព័ន្ធ
ជាដើម។

        រីឯខ្លួនវិញ លោក Frank-Walter Steinmeier បានអះអាងថា អង្គភាពអាជីវកម្ម
អាល្លឺម៉ង់ពេលដែលធ្វើការវិនិយោគនៅវៀតណាមគឺអូសបន្លាយរយៈពេលវេងដែរ។
 លោករូបនេះបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តរក្សាការកម្រិតជួយឧបត្ថម្ភ
 ODA សម្រាប់វៀតណាម ជាពិសេសលើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈនិងបរិស្ថាន
ព្រមទាំងឲ្យដឹងថា អង្គភាពអាជីវកម្មអាល្លឺម៉ង់មានការយកចិត្តទុកដាក់ពិសេសលើ
គម្រោងការខ្សែរទះភ្លើងក្រមដីលេខ២នៅទីក្រុងហូជីមិញនិងត្រៀមជាស្រេចវិនិយោគ ទុនលើគម្រោងការនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ