នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ទទួលជួបប្រធានសម្ព័ន្ធភាពនៃសមាជិកសភាមិត្តភាពជប៉ុន - វៀតណាមនិងចូលរួមពិធីបុណ្យផ្កាឈូកជប៉ុន-វៀតណាម

(VOVWORLD) -  បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូល G20 នៅប្រទេសជប៉ុនមក នាព្រឹកថ្ងៃទី ៣០ ខែមិថុនា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc លោកជំទាវ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានទៅទស្សនកិច្ចនៅខេត្ត Wakayama និងអញ្ជើញចូលរួមពិធីបុណ្យផ្កាឈូកជប៉ុន - វៀតណាមនៅទីក្រុង Kinokawa។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ទទួលជួបប្រធានសម្ព័ន្ធភាពនៃសមាជិកសភាមិត្តភាពជប៉ុន - វៀតណាមនិងចូលរួមពិធីបុណ្យផ្កាឈូកជប៉ុន-វៀតណាម - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបជាមួយលោក Nikai Toshihiro អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យសេរីជប៉ុន (LDP) ប្រធានសម្ព័ន្ធភាពនៃាសមាជិកសភាមិត្តភាពជប៉ុន - វៀតណាម

នៅឯទីក្រុង Kinokawa នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបជាមួយលោក Nikai Toshihiro អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យសេរីជប៉ុន (LDP), ប្រធានសម្ព័ន្ធភាពនៃសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម។ ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីវៀតណាមបានអះអាងថា រដ្ឋាភិបាលវៀតណាមតែងតែគាំទ្រនិងបង្កលក្ខណៈងាយស្រួលដើម្បីជំរុញកិច្ចសហប្រតិបតិ្តការ រវាងតំបន់នានានៃប្រទេសទាំងពីរ ក្នុងនោះមានខេត្ត Wakayama និងបណ្ដាតំបន់នានារបស់ វៀតណាម ពិសេសលើវិស័យកសិកម្ម ដែលជាវិស័យប្រៀបខ្លាំងរបស់ខេត្ត Wakayama តែម្តង។ ឆ្លៀតពេលនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអបអរសាទរលោកនាយករដ្ឋមន្រ្តី Shinzo Abe និងរដ្ឋាភិបាលជប៉ុនសម្រាប់ការរៀបចំកិច្ចប្រជុំកំពូល G20 ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រីវៀតណាមបានលើកឡើង ថា ក្នុងនាមជាភ្ញៀវកិត្តយស វៀតណាមបានរួមចំណែកជាវិជ្ជមានចំពោះខ្លឹមសារដែលបានពិភាក្សានៅក្នុងកិច្ចប្រជុំនេះនិងគាំទ្ររាល់ទស្សនៈរបស់ជប៉ុនផងដែរ។

រីឯខ្លួនវិញ លោក Nikai Toshihiro បានវាយតំលៃខ្ពស់ចំពោះនាយករដ្ឋមន្ត្រីវៀត ណាម លោក Nguyen Xuan Phuc ដែលដឹកនាំគណៈប្រតិភូវៀតណាមមកកាន់ទីក្រុង Osaka ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 លើកនេះ។ លោករូបនេះបានមានប្រសាសន៍ថា ប្រជាជនជប៉ុននិយាយរួមនិងប្រជាជននៅខេត្ត Wakayama និយាយដោយឡែកគឺរីករាយស្វាគមន៍ប្រជាជនវៀតណាមនៅជប៉ុន។ តាមនោះ រួមចំណែកជំរុញយ៉ាងខ្លាំងសកម្មភាពផ្លាស់ប្តូរវប្បធម៌ បង្កើនការយល់ដឹងរវាងប្រជាជននៃប្រទេសទាំងពីរ។

នាព្រឹកថ្ងៃដដែល  នៅទីក្រុង Kinokawa នៃខេត្ត Kawayama នាយករដ្ឋមន្ត្រីវៀត ណាមលោក Nguyen Xuan Phuc  លោកជំទាវនិងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចូលរួមពិធីបុណ្យផ្កាឈូកជប៉ុន - វៀតណាម។ ពិធីបុណ្យនេះត្រូវបានរៀបចំឡើង ជាគំនិតផ្តួចផ្តើមរបស់ប្រធានសម្ព័ន្ធភាពនៃសមាជិកសភាមិត្តភាព លោក Nikai Toshihiro។ ថ្លែងនៅឯពិធីបុណ្យ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “ពិធីបុណ្យនេះកាន់តែពិសេស ដោយសារនៅទីនេះ យើងបានគយគន់នូវសម្រស់ដ៏ ស្រស់ស្អាតរបស់ផ្កាឈូកវៀតណាម ដែលបានឆ្លងកាត់រាប់ពាន់គីឡូម៉ែត្រពីតំបន់ឆ្ងាយដាច់ស្រយាលរបស់វៀតណាមដើម្បីបង្អួតសម្រស់ជាមួយផ្កាឈូក Oga របស់ជប៉ុនផង។ វាគឺជាសក្ខីភាពរស់រវើកចំពោះទំនាក់ទំនងដ៏ស៊ីជម្រៅរវាងប្រជា ជននៃប្រទេសយើងទាំងពីរ។ ថ្វីដ្បិតតែការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសយើងទាំងពីរបានចាប់ផ្តើមជាង ១ពាន់ឆ្នាំមកហើយក៏ដោយ ប៉ុន្តែការជួបប្រាស្រ័យនេះក៏អាចចាត់ទុកថា ជាការពូនជ្រុំនិស្ស័យពោរពេញទៅដោយអត្ថន័យដែរ។ រវាងប្រទេសនិងប្រជាជនវៀតណាមនិងជប៉ុនគឺមានភាពស្រដៀងគ្នាជាច្រើន ពោលគឺមានវប្បធម៌ដ៏សម្បូរបែប យកបទដ្ឋានសីលធម៌ជាចម្បង ជាពិសេស  ប្រជាជននៃប្រទេសយើងទាំងពីរគឺឧស្សាហ៍ព្យាយាមណាស់”។

បន្ទាប់ពីពិធីបើក នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញដាំដើមឈើអនុស្សាវរីយ៍ និងរួមជាមួយមន្ត្រីជប៉ុន ទៅទស្សនាបឹងផ្កាឈូកជាមួយពូជផ្កាឈូករបស់ប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ