នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc៖ ផ្តល់យោបល់ដើម្បីផលប្រយោជន៍រួម ប្តេជ្ញាប្រឆាំងអំពើពុករលួយ

(VOVWORLD) -នារសៀលថ្ងៃទី២៣មករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមនិងថ្លែងមតិបញ្ជាណែនាំក្នុងសន្និសីទវាយ តម្លៃការងាររួមផ្សំប្រចាំឆ្នាំ២០១៧ លើកទិសដៅការងារសម្រាប់ឆ្នាំ២០១៨និងចុះហត្ថ លេខាលើបទបញ្ញត្តិរួមផ្សំការងាររវាងខុទ្ទកាល័យមជ្ឈឹម ខុទ្ទកាល័យប្រធានរដ្ឋ ខុទ្ទកាល័យរដ្ឋសភានិងខុទ្ទកាល័យរដ្ឋាភិបាល។ 
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc៖ ផ្តល់យោបល់ដើម្បីផលប្រយោជន៍រួម ប្តេជ្ញាប្រឆាំងអំពើពុករលួយ - ảnh 1 នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ថ្លែងមតិក្នុងសន្និសីទ 

អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ នាយករដ្ឋ មន្ត្រីលោក Nguyen Xuan Phuc បានស្នើឲ្យខុទ្ទកាល័យទាំង៤ ត្រូវអនុវត្តន៍ល្អមុខងារ ផ្តល់យោបល់ហើយផ្តល់យោបល់គឺដើម្បីផលប្រយោជន៍រួមនិងប្តេជ្ញាប្រឆាំង អំពើពុករលួយ។ រំលឹកឡើងវិញនូវលទ្ធផលលេចធ្លោអំពីសេដ្ឋកិច្ច សង្គមកិច្ចឆ្នាំ២០១៧នោះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់នូវតួនាទីផ្តល់យោបល់ជូនថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋាភិបាលរបស់ខុទ្ទកា ល័យទាំង៤ពោលខាងលើគឺរួមចំណែកសកម្មក្នុងការ អភិវឌ្ឍប្រទេសជាតិ។

        ដោយចាត់ទុកថា ឆ្នាំ២០១៨ជាឆ្នាំគន្លឹះនិងមានអត្ថន័យសំខាន់ក្នុងការអនុវត្តផែន ការ៥ឆ្នាំ ២០១៦-២០២០ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឲ្យខុទ្ទកាល័យទាំង៤ បន្តអនុវត្តការងារផ្តល់យោ បល់ ដើម្បីធានាថា វិស័យទាំងអស់របស់ ប្រទេសជាតិសុទ្ធតែបានបញ្ជាណែនាំនិងគ្រប់គ្រងល្អ រួមចំណែកបំពេញល្អប្រកបដោយជោគជ័យរាល់ភារកិច្ច។ លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា គប្បីធ្វើកំណែទម្រង់ ផ្លាស់ប្តូរថ្មីនិងមានការច្នៃប្រឌិតថែមទៀតក្នុងការគ្រប់គ្រងនិងបញ្ជាណែនាំខុទ្ទកាល័យ ទាំងអស់នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ