នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន - អូស្ត្រាលី

(VOVWORLD) - នាព្រឹកថ្ងៃទី ១៦ ខែមីនា (តាមម៉ោងប្រទេសអូស្ត្រាលី) លោក Nguyen Xuan Phuc  និងលោកជំទាវ រួមទាំងគណៈប្រតិភូវៀតណាម អញ្ជើញ ទៅកាន់ទីក្រុង ស៊ីដនី (អូស្ត្រាលី) ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន - អូស្ត្រាលីត្រូវ ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន - អូស្ត្រាលី - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងលោកជំទាវ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន - អូស្ត្រាលី 

 តាមការគ្រោងទុក ក្នុងសៀលថ្ងៃទី ១៧ មីនា លោក Nguyen Xuan Phuc នឹង អញ្ជើញចូលរួមពិធីចុះ ហត្ថលេខាលើ អនុស្សារណៈយោគយល់គ្នាស្តីពីការប្រឆាំងភេរវកម្មរវាងអាស៊ាននិងរដ្ឋាភិបាលអូស្ត្រាលី។ ទន្ទឹមនឹងនេះ លោក Nguyen Xuan Phuc ក៏ចូលរួមពិធីបើកការិយាល័យតំណាងវិទ្យុសម្លេងវៀតណាម នៅទីក្រុងស៊ីដនី ព្រមមទាំង ជួបជាមួយ ពាណិជ្ជករវៀតណាមនៅអូស្ត្រាលី និង សហគ្រាសធំមួយចំនួនរបស់អូស្រ្តាលីដែរ។

ក្នុងថ្ងៃទី១៨ ខែមិនា លោក Nguyen Xuan Phuc នឹងអញ្ជើញចូលរួមកិច្ច ប្រជុំពេញអង្គស្តីពីការបង្កើនតភ្ជាប់ អាស៊ាន - អូស្ត្រាលី ព្រមទាំងកិច្ចប្រជុំភាពជាដៃគូសរដ្ឋកិច្ចអាស៊ាន-អូស្ត្រាលី និង កិច្ចសហប្រតិបត្តិការស្តីពីការ ប្រឆាំងភេរវកម្មអាស៊ាន-អូស្ត្រាលីដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ