នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមកម្មវិធីសិល្បៈ “Truong Bon - បទចម្រៀងអមតៈ”

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមកម្មវិធីសិល្បៈ “Truong Bon - បទចម្រៀងអមតៈ” - ảnh 1
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បាន អញ្ជើញប្រគល់អំណោយជូនចំពោះគ្រួសារវីរៈជនដែលពលីជីវិតដ៏អង់អាចក្លាហាននិងអ្នកសាក្សីប្រវត្តិ
សាស្ត្រនៅផ្សែផ្លូវរឿងព្រេន Truong Bon

(VOVworld)-កម្មវិធីសិល្បៈមានឈ្មោះថា “Truong Bon - បទចម្រៀងអមតៈ” ទើប
នឹងបាន ប្រព្រឹត្តទៅនាយប់ថ្ងៃទី១៤សីហា នៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ
Truong Bon ស្រុក Do Luong ខេត្ត Nghe An។ “Truong Bon - បទចម្រៀងអមតៈ”
ជាកម្មវិធីសិល្បៈពិសេស  ជាការតបស្នងសង់គុណរបស់ជំនាន់បច្ចុប្បន្នជូនចំពោះ
វីរៈជនដែលបានពលីជីវិតនៅទឹកដី Truong Bon -កន្លែងដែលក្លាយទៅរឿងព្រេង
អមតៈនិងជានិមិត្តរូបនៃភាពក្លាហាននិងស្មារតី បរិវត្តន៍ខ្ជាប់ខ្ជួនរបស់កងកម្លាំង
យុវជនស្ម័គ្រចិត្ត។ ជាសកម្មភាពរំលឹកខួបលើកទី៦៩នៃទិវា យុទ្ធជនពលីនិង
ពិការ ខួបលើកទី៦៦នៃទិវាប្រពៃណីយុវជនស្ម័គ្រចិត្តនិងខួបលើកទី៤៨ទិវា ជ័យ
ជម្នះ Truong Bon ហើយកម្មវិធីនេះក៏បានសម្តែងនូវគុណធម៌ “ផឹកទឹកនឹកដល់ប្រ
ភព ដើម” និងជាសេចក្តីអំពាវនាវ រៃអង្គ្រាសប្រាក់ជូនទៅដល់អតីតយុទ្ធជនស្ម័គ្រ
ចិត្តរាប់រយនាក់ និងក្រុងគ្រួសារយុទ្ធជនពលីមានស្ថានភាពលំបាកពិសេសទៀត
ផង។ រាត្រីសម្តែងសិក្បៈនេះ ក៏បានសម្តែងនូវបទចម្រៀងអមតៈរបស់យុវជនក្នុង
អំឡុងពេលសង្គ្រាមរំដោះ ឯកភាពប្រ ទេសជាតិ និងជានិមិត្តរូបដ៏ឧត្តងឧត្តមនៃ
លិទ្ធិវីរៈជនបដិវត្តន៍វៀតណាម។

        នៅក្នុងពិធីនេះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម​លោក Nguyen Xuan
Phuc  បាន អញ្ជើញប្រគល់អំណោយជូនចំពោះគ្រួសារវីរៈជនដែលពលីជីវិតដ៏
អង់អាចក្លាហាននិងអ្នក​សាក្សីប្រវត្តិសាស្ត្រនៅផ្សែផ្លូវរឿងព្រេន Truong Bon៕

ប្រតិកម្មទៅវិញ

ផ្សេងៗ