នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៥០នៃទិវាបង្កើតអាស៊ាន

(VOVWORLD) -នាយប់ថ្ងៃទី៨សីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីភាពពិធីរំលឹក ខួបលើក ទី៥០នៃទិវាបង្កើតអាស៊ាននិងរយៈពេល ២២ឆ្នាំវៀតណាមចូលជាសមាជិកអាស៊ាន។ 
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៥០នៃទិវាបង្កើតអាស៊ាន - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ Vũ Dũng/VOV) 

អញ្ជើញថ្លែងមតិក្នុងពិធី លោក Nguyen Xuan Phuc បានរំលឹកឡើងវិញនូវសមិទ្ធិដែលអាស៊ានសម្រេចបានតាមរយៈកំណាត់ផ្លូវអភិវឌ្ឍន៍នាពាក់កណ្តាលទសវត្សកន្លងទៅ។ បច្ចុប្បន្ននេះ អាស៊ានបានក្លាយទៅជា សហគមន៍សាមគ្គី រឹងមាំ អនុវត្តសកម្មភាពផ្អែកទៅលើច្បាប់ មានការតភ្ជាប់ លើគ្រប់ជ្រុងជ្រោយ រួមចំណែកសំខាន់ក្នុងការរក្សាសន្តិភាព ស្ថិរភាព សហ ប្រតិបត្តិការនិងអភិវឌ្ឍន៍ក្នុងតំបន់ ជាពិសេសមានតួនាទីនិងថានៈកាន់តែខ្ពស់ ក្នុងតំបន់និងលើពិភពលោក។ លោកអញ្ជើញមានប្រសាសន៍ថា៖

        “វៀតណាមជានិច្ចកាលចាត់ទុកអាស៊ានជាសសរទ្រង់និងជាអាទិ ភាព យុទ្ធសាស្ត្រ។ យើងខ្ញុំសន្យាថា នឹងបន្តការតភ្ជាប់និងខិតខំប្រឹងប្រែងរួមសហ ការជាមួយប្រទេសសមាជិកនានាកសាងសហគមន៍អាស៊ានមួយសាមគ្គី សន្តិ ភាព ស្ថិរភាពនិងរឹងមាំ អនុវត្តត្រឹមត្រូវននិងប្រកបដោយប្រ សិទ្ធភាពរាល់ការ សន្យានិងសហការជិតស្និទ្ធិសំដៅអនុវត្តប្រកបដោយជោគជ័យ ទស្សនៈ វិស័យសហគមន៍អាស៊ាន២០២៥និងបណ្តាផែនការមេ ដោយផ្អែកលើសសរ ទ្រង់ទាំងបីររបស់សហគមន៍ រួមចំណែករក្សាសន្តិ ភាព ស្ថិរភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ