នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមវេទិកាវិនិយោគ Da Nang 2017

(VOVWORLD) -នាព្រឹកថ្ងៃទី១៥តុលា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមវេទិកាវិនិយោគ Da Nang ២០១៧។ 
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមវេទិកាវិនិយោគ Da Nang 2017 - ảnh 1

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមវេទិកាវិនិយោគ Da Nang 2017

អញ្ជើញថ្លែងមតិនៅវេទិកា លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃថា ទីក្រុង Da Nang មានសក្កានុភាព ក្លាយទៅជាក្បាលម៉ាស៊ីនរបស់ប្រទេសជាតិទាំងមូល ។ លោកបានស្នើឲ្យទីក្រុង Da Nang គប្បីមានយុទ្ធសាស្ត្រល្អ បង្កើនកម្លាំងសេដ្ឋកិច្ចរបស់ខ្លួនដើម្បីបង្កើនចំណូលជូនប្រជាជន។ លោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖

        “ខ្ញុំសូមក្រើនរំលឹកថា ប្ញសគល់នៃពន្លឿនវិនិយោគគឺគោលនយោបាយមុនក៏ដូចជាក្រោយ យន្តការរដ្ឋបាលបើកទូលាយនិងតម្លាភាព រដ្ឋអំណាចត្រៀមជួបសន្ទនាជានិច្ច ពង្រីកស្មារតី រួមដំណើរចំនួន៣ ជួយឧបត្ថម្ភចំនួន៥ ជាដៃគូគួរឲ្យទុកចិត្តរបស់សហគ្រាសនិងវិនិយោគិន។ ជាងនេះទៅទៀត គប្បីឆ្ពោះទៅការប្រកួតប្រជែងជាមួយទីក្រុងនានាក្នុងតំបន់និងបណ្តាបទដ្ឋានរបស់អង្គការសហប្រតិបត្តិការអំពីការអភិវឌ្ឍន៍ទ្វីបអឺរ៉ុប”។

        ក៏នាព្រឹកថ្ងៃដដែល ក្នុងក្របខ័ណ្ឌនៃវេទិកា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានរួមជាមួយថ្នាក់ដឹកនាំទីក្រុង Da Nang សម្ព័ន្ធក្រុមហ៊ុន Sovico និង Furama Resort Da Nang កាត់ខ្សែបូ បើកឲ្យ ដំណើរការវិមានមិត្តភាពអន្តរជាតិ Ariyana ។ គ្រោង ថា នេះជាកន្លែងប្រព្រឹត្តទៅព្រឹត្តិការណ៍នៃសប្តាហ៍ជាន់ខ្ពស់ APEC 2017 ផងដែរ៕

 

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ