នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្នសីទជាន់ខ្ពស់សហប្រតិបត្តិការមេគង្គ-ឡានឆាងនៅកម្ព

(VOVWORLD) -តបតាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
សម្តេច តេជោហ៊ុនសែន នាយករដ្ឋមន្ត្រីរដ្ឋាភិ បាលវៀតណាម លោក Nguyen Xuan Phuc នឹងដឹកនាំគណៈប្រតិភូវៀតណាម ចូលរួមសន្និ សីទជាន់ខ្ពស់សហប្រតិបត្តិការមេគង្គ - ឡាន ឆាងលើកទី២ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១០ មករាឆ្នាំ២០១៨នៅរាជធានីភ្នំពេញ ប្រទេស កម្ពុជា។ 
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្នសីទជាន់ខ្ពស់សហប្រតិបត្តិការមេគង្គ-ឡានឆាងនៅកម្ព - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc  

ក្រោមប្រធានបទ “ដងទន្លេដើម្បីសន្តិភាពនិងការអភិវឌ្ឍនិរន្តរភាពរបស់យើង ទាំងអស់” សន្និសីទគ្រោងនឹងពិនិត្យឡើងវិញនូវស្ថានភាព សហប្រតិបត្តិការ បន្ទាប់ពី សន្និសីទជាន់ខ្ពស់សហប្រតិបត្តិការមេគង្គលើកទី១មក ពិភាក្សាលើទិសដៅសហប្រតិ បត្តិការនាពេលខាងមុខ។ ជាពិសេស អនុម័តលើឯកសារមួយចំនួន ក្នុងនោះមានសេច ក្តីថ្លែងការណ៍ភ្នំពេញនិងផែនការសកម្មភាពសហប្រតិបត្តិការមេគង្គ-ឡាន ឆាងដំណាក់ កាល២០១៨-២០២២ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ