នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការនៅខេត្ត Ha Nam

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការនៅខេត្ត Ha Nam - ảnh 1
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញ ទៅទស្សនាបច្ចេកវិទ្យាថាមពលសំរាម ដែលជាផលិតផលស្រាវជ្រាវនិងអភិវឌ្ឍន៍ បច្ចេកវិទ្យារបស់ក្រុមហ៊ុនចំកាត់ Thuy Luc

(VOVworld)-នាព្រឹកថ្ងៃទី១៨មិនា នៅមណ្ឌលឧស្សាហកម្ម Dong Van ខេត្ត Ha Nam
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅ
ទស្សនាបច្ចេកវិទ្យាថាមពលសំរាម ដែលជាផលិតផលស្រាវជ្រាវនិងអភិវឌ្ឍន៍
បច្ចេកវិទ្យារបស់ក្រុមហ៊ុនចំកាត់ Thuy Luc។ នេះជាបច្ចេកវិទ្យាបម្លែងកាកសំណល់
រឹងឲ្យក្លាយ ទៅជាថាមពលអគ្គិសនីដំបូងដោយអ្នកវិទ្យាសាស្ត្រវៀតណាមស្រាវជ្រាវ
និងអនុវត្ត ប្រកបដោយជោគជ័យ។

        នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសំណូមពរឲ្យក្រសួងស្ថាប័ន
នានាធ្វើការវាយតម្លៃនូវគុណភាពបច្ចេកវិទ្យារបស់ក្រុមហ៊ុនចំកាត់ Thuy Luc ។
លោកបានអះអាងថា បច្ចេកវិទ្យានេះជាផលិតផលច្នៃប្រឌិតបញ្ញារបស់វៀតណាម
។ ប្រសិនបើបានទទួលស្គាល់នោះ ផលិតផលច្នៃប្រឌិតបញ្ញាវៀតណាមនោះនឹង
បើកចេញប្រភពប្រើប្រាស់សំរាមប្រកបដោយប្រសិទ្ធិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ