នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសវនាការជាមួយប្រធានសភាជាន់ទាបនិងប្រធានព្រឹទ្ធសភាជប៉ុន

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅជប៉ុន នាថ្ងៃទី១០ខែតុលា នៅទីស្នាក់ការរដ្ឋសភាជប៉ុន  នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសវនាការជាមួយប្រធានសភាជាន់ទាបជប៉ុន  លោក Tadamori Oshima និងប្រធានព្រឹទ្ធសភាជប៉ុន លោក Chuichi Date។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសវនាការជាមួយប្រធានសភាជាន់ទាបនិងប្រធានព្រឹទ្ធសភាជប៉ុន - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងអនុប្រធានរដ្ឋសភាជាន់ទាបជប៉ុនលោក Tadamori Oshima

ក្នុងជំនួបទាំងនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc មានបំណង អភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម - ជប៉ុនឱ្យកាន់តែទូលំទូលាយនិងស៊ីជម្រៅ ថែមទៀត ឈរលើមូលដ្ឋាននៃសមិទ្ធផលដែលទទួលបានដែលសមស្របនិងសេចក្តីប្រាថ្នារបស់ប្រជាជនទាំងពីរ។ ជាពិសេសបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាលើបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា សំដៅ រួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍នៅក្នុងតំបន់។

រីឯខ្លួនវិញ អនុប្រធានរដ្ឋសភាជាន់ទាបជប៉ុនលោក Tadamori Oshima បានអះអាងថា សភាជាន់ទាបជប៉ុនមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងជាមួយវៀតណាមនិងសង្ឃឹមថានឹងបន្តពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាង វៀតណាមនិងជប៉ុនលើគ្រប់វិស័យ។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសវនាការជាមួយប្រធានសភាជាន់ទាបនិងប្រធានព្រឹទ្ធសភាជប៉ុន - ảnh 2 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជាមួយ ប្រធានព្រឹទ្ធសភាជប៉ុន លោក Chuichi Date

ក្នុងជំនួបជាមួយប្រធានព្រឹទ្ធសភាជប៉ុន លោក Nguyen Xuan Phuc បានអះអាង ថា វៀតណាមតែងតែគោរពនិងប្រើប្រាស់ប្រភពទុន ODA របស់ជប៉ុនប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្នើរឲ្យរដ្ឋសភាជប៉ុន ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ការងារនិងរវាងតំបន់នានានៃប្រទេសទាំងពីរ និងសម្តែងនូវបំណងឱ្យរដ្ឋសភាទាំងពីរពង្រីកនូវតួនាទី ក្នុងការឃ្លាំមើលក៏ដូចជា ពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមនិងរដ្ឋសភាជប៉ុនក្នុងវេទិកាសភាថ្នាក់តំបន់និងពិភព លោក។

រីឯខ្លួនវិញ ប្រធានព្រឹទ្ធសភាជប៉ុន លោក Chuichi Date បានវាយតំលៃខ្ពស់ចំពោះការគ្រប់គ្រងរបស់រដ្ឋាភិបាលវៀតណាមនិងសមិទ្ធផលសេដ្ឋកិច្ចនិងកិច្ចការបរទេសដែលវៀតណាមទទួលបាន ព្រមទាំងបានអះអាងអំពីសារៈសំខាន់នៃការពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយនិងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរហើយនឹងគាំទ្រដល់រដ្ឋាភិបាលជប៉ុនបន្តសហប្រតិបត្តិការនិងជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ