នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចូលរួមមតិជាច្រើននៅសម័យប្រជុំពិភាក្សាដំបូងនៃកិច្ចប្រជុំ WEF

(VOVWORLD) - នេះគឺជាវគ្គពិភាក្សាលើកដំបូងនៃកិច្ចប្រជុំ WEF Tianjin ដោយមានការចូលរួមពីគណៈប្រតិភូជាង ៣០០ ដែលជាអ្នកដឹកនាំប្រទេស អង្គការអន្តរជាតិ  តំណាងសាជីវកម្ម និងសហគ្រាសធំៗ លើពិភពលោក។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចូលរួមមតិជាច្រើននៅសម័យប្រជុំពិភាក្សាដំបូងនៃកិច្ចប្រជុំ WEF - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ថ្លែងមតិក្នុងសម័យប្រជុំពិភាក្សាដំបូងក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចពិភពលោក Tianjin ឆ្នាំ ២០២៣ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ២៧ មិថុនា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានចូលរួមសម័យបើកកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក Tianjin ឆ្នាំ ២០២៣    និងថ្លែង មតិក្នុងសម័យប្រជុំពិភាក្សាដោយប្រធានបទ "ប្រឈមមុខនឹងខ្យល់បកបញ្ច្រាស៖ ចាប់ផ្តើមកំណើនឡើងវិញ ចំពេលមានភាពផុយស្រួយ"។ នេះគឺជាវគ្គពិភាក្សាលើកដំបូងនៃកិច្ចប្រជុំ WEF Tianjin ដោយមានការចូលរួមពីគណៈប្រតិភូជាង ៣០០ ដែលជាអ្នកដឹកនាំប្រទេស អង្គការអន្តរជាតិ  តំណាងសាជីវកម្ម និងសហគ្រាសធំៗ លើពិភពលោក។

ថ្លែងមតិនៅឯកិច្ចប្រជុំ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានចង្អុលបង្ហាញពី “ខ្យល់បកបញ្ច្រាស” កំពុងរារាំងដល់កំណើនសេដ្ឋកិច្ចពិភពលោកក្នុងនោះមានវៀតណាម។ ទាំងនោះគឺជាអតិផរណា ផលវិបាកនៃជំងឺកូវីដ ១៩ ការប្រកួតប្រជែងភូមិសាស្ត្រ ជម្លោះរុស្ស៊ី-អ៊ុយក្រែន ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ។  ដើម្បីទប់ទល់នឹង “ខ្យល់បកបញ្ច្រាស” ទាំងនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានលើកឡើងវិធីសាស្រ្ត និងទិសដៅសំខាន់ៗមួយចំនួន។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចូលរួមមតិជាច្រើននៅសម័យប្រជុំពិភាក្សាដំបូងនៃកិច្ចប្រជុំ WEF - ảnh 2នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញពិភាក្សាជាមួយគណៈប្រតិភូ  (រូបថត៖ VOV)

“យើងត្រូវសាមគ្គីគ្នាជាសាកល លើកស្ទួយពហុភាគីនិយម លើកតម្កើងប្រជាជន ពោលគឺប្រជាជនជាម្ចាស់កម្មវត្ថុ ជាមជ្ឈមណ្ឌល ធនធាន និងកម្លាំងជំរុញ ដើម្បីជំនះការលំបាកទាំងនេះ។ ការស្តារឡើងវិញយ៉ាងឆាប់ៗ ផលិតកម្ម និងអាជីវកម្ម បង្កើតការងារ លើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ; ត្រូវតែធ្វើសកម្មភាពជំរុញកំណើនថ្មី ដូចជាការផ្លាស់ប្តូរឌីជីថល កំណើនបៃតង សេដ្ឋកិច្ចវិលជុំ   ដកការការពារពាណិជ្ជកម្ម ប្រយុទ្ធប្រឆាំងនឹងលទ្ធិគាំពារនិយម ជាពិសេសការផ្តល់អាទិភាពដល់ប្រទេសក្រីក្រ ប្រទេសកំពុងអភិវឌ្ឍន៍។ លើសពីនេះ ត្រូវមានគោលនយោបាយ និងដំណោះស្រាយសមស្រប ដើម្បីលើកកម្ពស់ការផ្គត់ផ្គង់សរុប និងតម្រូវការសរុបរបស់ពិភពលោក ឆាប់ស្វែងរកវិធីសាស្ត្រ ដោះស្រាយជម្លោះ ពង្រឹងកិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជន ដើម្បីបង្កើតធនធាន បង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មក្នុងការវិនិយោគ និងអភិវឌ្ឍន៍”។ នេះបើយោងតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh។

ចែករំលែកជាមួយប្រសាសន៍របស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ប្រធាន WEF លោក Borge Brende បានឲ្យដឹងថា WEF បានអញ្ជើញវៀតណាមមកចូលរួមកិច្ចប្រជុំនេះ ដោយសារវៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ ហើយជាតំបន់កំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា មានសក្ដានុពលកាន់តែប្រសើរឡើងរួមចំណែកដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។

បន្ទាប់ពីសម័យប្រជុំពិភាក្សានេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួមបើកកិច្ចប្រចាំឆ្នាំលើកទី ១៤ នៃ WEF  (វេទិកាសេដ្ឋកិច្ចពិភពលោក Tianjin) នៅទីក្រុង Tianjin ប្រទេសចិន។ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសចំនួនប្រាំដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្រិតនាយករដ្ឋមន្ត្រី រួមជាមួយនាយករដ្ឋមន្ត្រីចិន នូវែលសេឡង់ ម៉ុងហ្គោលី និងបាបាដូស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ