នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចូលរួមសន្និសីទបូកសរុបផ្នែកកសិកម្ម

(VOVWORLD) - នារសៀលថ្ងៃទី៣ ខែមករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានចូលរួមសន្និសីទដាក់ពង្រាយផែនការឆ្នាំ ២០២៤ របស់ផ្នែកកសិកម្ម និងអភិវឌ្ឍន៍ជនបទ។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចូលរួមសន្និសីទបូកសរុបផ្នែកកសិកម្ម - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចូលរួមសន្និសីទដាក់ពង្រាយផែនការឆ្នាំ ២០២៤ របស់ផ្នែកកសិកម្ម និងអភិវឌ្ឍន៍ជនបទ។

ថ្លែងមតិក្នុងសន្និសីទ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើឲ្យផ្នែកកសិកម្មក្នុងឆ្នាំ ២០២៤ នឹងអនុវត្តន៍ដោយព្រមៗគ្នានិងប្រកបដោយប្រសិទ្ធភាពនូវកម្មវិធី ផែនការ គម្រោង និងភារកិច្ចនានា ដើម្បីរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ តាមក្រុមផលិតផលសំខាន់ៗ តាមផ្នែក វិស័យនីមួយៗ និងការរៀបចំរចនាសម្ព័ន្ធផលិតកម្មឡើងវិញតាមតំបន់នីមួយៗ; អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកម្មវិធី ឃុំមួយផលិតផលមួយ (OCOP) គម្រោង "ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនូវផ្ទៃដីដាំស្រូវ ១ លានហិចតា ដោយមានគុណភាពខ្ពស់ និងបំភាយឧស្ម័នទាប ផ្សាចភ្ជាប់នឹងកំណើនបៃតងនៅតំបន់ដីសណ្តទន្លេ Cuu Long រហូតដល់ឆ្នាំ ២០៣០"។ រៀបចំផលិតកម្មឡើងវិញ អភិវឌ្ឍន៍ទម្រង់ផលិតកម្មដ៏សមស្រប និងមានប្រសិទ្ធភាព ដែលផ្សាភ្ជាប់នឹងដំណើរការនៃការផ្លាស់ប្តូរឌីជីថល និងសេដ្ឋកិច្ចឌីជីថល; ជំរុញការធ្វើយន្តូបនីយកម្ម និងការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យាខ្ពស់ ឆ្លាតវៃ ស្វ័យប្រវត្តិកម្មក្នុងផលិតកម្មកសិកម្ម...

លោកនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ ជំរុញរបរវារីវប្បកម្មនិងការធ្វើអាជីវកម្មជលផលប្រកបដោយនិរន្តរភាព; ផ្តោតលើការដោះស្រាយទាំងស្រុងនូវអនុសាសន៍របស់គណៈកម្មការអឺរ៉ុប (EC) ដើម្បីដក "កាតលឿង" ក្នុងឆ្នាំ ២០២៤ ទប់ស្កាត់ និងចាត់ការយ៉ាងតឹងរ៉ឹងនូវនាវានេសាទខុសច្បាប់នៅបរទេស។ ពង្រឹងការគ្រប់គ្រង ការពារ និងអភិវឌ្ឍន៍ព្រៃឈើ ជាពិសេសព្រៃឈើធម្មជាតិ និងព្រៃការពារ; សម្រេចគម្រោង "ដាំដើមឈើ ១ ពាន់លានដើម ក្នុងដំណាក់កាល ២០២១-២០២៥”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ