នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីការបរទេសព័រទុយហ្គាល់ លោក Joao Gomes Cravinho

(VOVWORLD) - នារសៀលថ្ងៃទី១៨ ខែមករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបរដ្ឋមន្ត្រីការបរទេសព័រទុយហ្គាល់ លោក Joao Gomes Cravinho ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ 
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីការបរទេសព័រទុយហ្គាល់ លោក Joao Gomes Cravinho - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីការបរទេសព័រទុយហ្គាល់
លោក Joao Gomes Cravinho។ (រូបថត៖ VOV)
លោកនាយក រដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការវិនិយោគរវាងវៀតណាម និងព័រទុយ ហ្គាល់នៅតែមានសក្ដានុពលធំធេង ដូច្នេះហើយភាគីទាំងពីរគួរតែបន្តឆ្លៀតយកឱកាស ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប-វៀតណាម (EVFTA) ខិតខំប្រឹង ប្រែងនាំទំហំពាណិជ្ជកម្មទ្វេភាគីឲ្យឡើងដល់ ១ ពាន់លានដុល្លារអាមេរិកក្នុងពេល ឆាប់ៗ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានស្នើឱ្យព័រទុយហ្គាល់ជួយ សម្រួលដល់មុខទំនិញកសិផល ជលផល និងផ្លែឈើរបស់ វៀតណាម; ឆាប់ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងវិនិយោគ EVIPA ហើយជំរុញឱ្យគណៈកម្មាធិការអឺរ៉ុបឆាប់ដកកាតលឿង IUU ទៅលើជលផលវៀតណាម។
ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរជំរុញកិច្ចសហ ប្រតិបត្តិការលើការផ្លាស់ប្តូរឌីជីថល ការបំប្លែងថាមពលបៃតង ស្អាត សេដ្ឋកិច្ចវិលជុំ ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងក្នុងវិស័យវប្បធម៌ កីឡា ទេសចរណ៍ អប់រំ ជាដើម ព្រមទាំង ស្នើឱ្យព័រទុយហ្គាល់បង្កើនអាហារូបករណ៍សម្រាប់និស្សិតវៀត ណាម ហើយបន្តយកចិត្តទុកដាក់ និងគាំទ្រ សហគមន៍ ជនវៀតណាមនៅព័រទុយហ្គាល់ ផងដែរ។ លោករដ្ឋមន្ត្រីការបរទេស Joao Gomes Cravinho បានសម្តែងការចាប់អារម្មណ៍ ចំពោះសមិទ្ធិផលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងសកម្ម និងស្វាហាប់របស់វៀត ណាមក្នុងរយៈពេលកន្លងមក ហើយបានអះអាងថា ព័រទុយហ្គាល់ជានិច្ចកាលចាត់ទុក វៀតណាមជាដៃគូសំខាន់ក្នុងតំបន់ ហើយមានបំណងចង់ជំរុញឲ្យកាន់តែខ្លាំងក្លាថែម ទៀតនូវកិច្ចសហប្រតិបត្តិការពហុវិស័យជាមួយវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ