នាយករដ្ឋមន្ត្រីក្រិករិះគន់បណ្ដាម្ចាស់បំណុលធ្វើឲ្យ “អាម៉ាស់មុខ” ប្រទេសនេះ


នាយករដ្ឋមន្ត្រីក្រិករិះគន់បណ្ដាម្ចាស់បំណុលធ្វើឲ្យ “អាម៉ាស់មុខ” ប្រទេសនេះ - ảnh 1
នាយករដ្ឋមន្ត្រីក្រិករិះគន់បណ្ដាម្ចាស់បំណុលធ្វើឲ្យ “អាម៉ាស់មុខ” ប្រទេសនេះ (Image: VNA)

(VOVworld) – នាថ្ងៃទី ១៦ មិថុនា នាយករដ្ឋមន្ត្រីក្រិក លោក Alexis Tsipras បានចោទប្រកាន់បណ្ដាម្ចាស់បំណុលអន្តរជាតិដែលកំពុងធ្វើឲ្យ “អាម៉ាស់
មុខ” ប្រទេសនេះ ព្រមទាំង អំពាវនាវឲ្យសហភាពអឺរ៉ុប (EU) ពិនិត្យមើល
ឡើងវិញការ គាំទ្រចំពោះសំណូមពរអំពីកំណែទម្រង់យ៉ាងតឹងរឹងរបស់
មូលនិធិរូបីយវត្ថុ អន្តរជាតិ (IMF)។ ថ្លែងមតិជាមួយបណ្ដាសមាជិកសភា
នៃគណៈបក្ស Syriza កាន់អំណាច លោក Tsipras បានប្រកាសថា៖ វិធាន
ការកាត់បន្ថយគឺជាផ្នែកមួយក្នុងផែនការនយោបាយអាមាសមុខប្រជាជាតិ
មួយដែលកំពុងប្រឈមមុខនឹងការ លំបាកលំបិនក្នុងរយៈពេល ៥ ឆ្នាំ
កន្លងមក ទោះបីជា នេះមិនម៉ែនកំហុស របស់គេក៏ដោយ។ រដ្ឋម​ន្ត្រីក្រសួង
ហិរញ្ញវត្ថុក្រិក លោក Yanis Varoufakis ក៏បានអះអាងថា៖ Athens នឹងមិន
នាំការផ្តើមគំនិតអំពីកំណែទម្រង់ថ្មីមកពិភាក្សានៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី
ហិរញ្ញវត្ថុនៃតំបន់ប្រាក់អឺរ៉ូ នៅ Luxembourg នាថ្ងៃទី ១៨ មិថុនា នៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ