នាយករដ្ឋមន្ត្រីចិនអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសក្រូអាតនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើន

(VOVWORLD) - នាថ្ងៃទី ១០ ខែមេសា នាយករដ្ឋមន្ត្រីចិនលោក លីខឺឈាំង (Li Keqiang) បានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសក្រូអាត និងមានជំនួបពិភាក្សាជាមួយសមភាគី ក្រូអាត លោក Andrej Plenkovic ។
នាយករដ្ឋមន្ត្រីចិនអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសក្រូអាតនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើន - ảnh 1 នាយករដ្ឋមន្ត្រីចិនលោក លីខឺឈាំង (Li Keqiang) និងសមភាគីក្រូអាត លោក Andrej Plenkovic 

ក្នុងជំនួនពិភាក្សានេះ ភាគីទាំងពីរបានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន និងអញ្ជើញធ្វើជាសក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីចំនួន ៦ លើវិស័យកសិកម្ម ទេសចរណ៍ បច្ចេកវិទ្យា កីឡា និងឌីជីថល។ គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក លីខឺឈាំង គឺជាដំណើរទស្សនកិច្ចដំបូងបង្អស់ក្នុងនាមជានាយករដ្ឋមន្រ្តីចិនទៅកាន់ប្រទេស     ក្រូអាត ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតកាលពី ២៧ ឆ្នាំកន្លងទៅ។ នៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីជំនួបពិភាក្សានេះ លោក Plenkovic បានសង្កត់ធ្ងន់ថាដំណើរទស្សនកិច្ចរបស់លោកលីខឺឈាំងមាន" សារៈសំខាន់ជាប្រវត្តិសាស្ត្រ" នៅពេលដែលភាគីទាំងពីរឯកភាពសម្រេចថបានកិច្ចសហប្រតិបត្តិការជាមួយគ្នាលើវិស័យជាច្រើន។ រីឯខ្លួនវិញ លោកលីខឺឈាំងបានរំលឹកឡើងវិញនូវការប្តេជ្ញារបស់ប្រទេសចិនក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសក្រូអាតក្នុងក្របខ័ណ្ឌនៃសហភាពអឺរ៉ុប (EU) តាមរយៈនោះកសាងទំនាក់ទំនងទ្វេភាគីឲ្យកាន់តែរឹងមាំថែមទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ