នាយករដ្ឋមន្ត្រីចិនអំពាវនាវជំរុញទំនាក់ទំនងចិន-ជប៉ុន

(VOVWORLD) - នាយករដ្ឋមន្ត្រីចិន លោក Li Kieqang បានអំពាវនាវឲ្យចិននិងជប៉ុនខំប្រឹង ប្រែងជាមួយគ្នាសំដៅជំរុញសន្តិភាពនិងចំណងមិត្តភាពរវាងប្រទេសទាំងពីរ។ 

នាយករដ្ឋមន្ត្រីចិន លោក Li Kieqang បានអំពាវនាវឲ្យចិននិងជប៉ុនខំប្រឹង ប្រែងជាមួយគ្នាសំដៅជំរុញសន្តិភាពនិងចំណងមិត្តភាពរវាងប្រទេសទាំងពីរ។ ការបញ្ជាក់ពោលខាងលើត្រូវបាននាំចេញក្នុងអត្ថបទសរសេរលើកាសែតជប៉ុន Asahi Shimbun នាថ្ងៃទី ៨ ឧសភា។ ក្នុងអត្ថបទសរសេរក្រោមចំណងជើងថា «ចូរមានសន្តិភាពរួមជាមួយចំណងមិត្តភាពចិននិងជប៉ុនរស់រវើកឡើងវិញ» នាយករដ្ឋមន្ត្រីចិនបានអះអាងថា៖ ដំណើរទស្សនកិច្ចរបស់លោកនៅជប៉ុនគឺសំដៅជំរុញទំនាក់ទំនងទ្វេភាគីអភិវឌ្ឍន៍ស្ថិរភាពល្អប្រសើរនាអនាគត។ តាមរដ្ឋមន្ត្រីរូបនេះថាប្រសិនបើចិននិងជប៉ុនអាចរក្សាទំនាក់ទំនងអភិវឌ្ឍន៍ឲ្យត្រឹមទិសប្រការនេះមិនត្រឹមតែនាំមកនូវផលប្រយោជន៍សំរាប់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេថែមទាំងជួយជំរុញសន្តិភាពស្ថិរភាពនិងវិបុលភាពនៃតំបន់អាស៊ីឦសានក៏ដូចជាពិភពលោកទាំងមូលទៀតផង។ នេះជាដំណើរទស្សនកិច្ចដំបូងរបស់លោក Li Kieqang ក្នុងឋានៈជានាយករដ្ឋមន្ត្រីរបស់ចិនក្រោយរយៈពេលជិត ១ ទស្សវត្សត្រូវបានផ្អាក។ តាមគំរោង លោក Li Kieqang អញ្ជើញចូលរួមសន្និសីទកំពូលត្រីភាគីជប៉ុន-ចិន-កូរ៉េខាងត្បូងនាថ្ងៃទី ៩ ឧសភា ហើយដំណើរការចរចាជាមួយសមភាគីប្រទេសម្ចាស់ផ្ទះ លោក Shinzo Abe។ នាថ្ងៃទី ១០ ឧសភា នាយករដ្ឋមន្ត្រី Li Kieqang នឹងជួបសម្តែងការគួរសមព្រះអធិរាជជប៉ុន Akihito៕

ប្រតិកម្មទៅវិញ

ផ្សេងៗ