នាយករដ្ឋមន្ត្រីជប៉ុនបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ

នាយករដ្ឋមន្ត្រីជប៉ុនបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ - ảnh 1
នាយករដ្ឋមន្ត្រីជប៉ុនបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ

​(VOV)_នារសៀលថ្ងៃទី១៧មករា នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និងភ
រិយា បានបញ្ចប់ដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ​ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៧មករា តាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan
Phuc។ ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចនៅ​វៀត​ណាម ​នាយករដ្ឋមន្ត្រីជប៉ុន
 លោក Shinzo Abe បានជួបសន្ទនាជាមួយ​នាយករដ្ឋមន្ត្រី​ លោក Nguyen Xuan Phuc
 ជួបសម្ដែងការគួរសមអគ្គលេខាបក្ស ​លោក Nguyen Phu Trong ប្រធានរដ្ឋ លោក
 Tran Dai Quang ជួបប្រាស្រ័យ​ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan …លៗ​

នៅក្នុងជំនួបទាំងនេះ ភាគីទាំងពីរបានឯកភាពបង្កើនទំនុកទុកចិត្តខាង​នយោ
បាយតាមរយៈបង្កើនជំនួបប្រាស្រ័យនិងផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់​ បង្កើនប្រសិទ្ធិ
ភាពយន្តការសន្ទនា។ ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហ​ប្រតិបត្តិការជាក់
ស្ដែងអំពីនយោបាយ ការពារជាតិ ដែលក្នុងនោះមានវិស័យរាវរកបំផ្លាញគ្រាប់មីន 
និងលើកកំពស់សមត្ថភាពអនុវត្តច្បាប់លើសមុទ្រ។ ស្ដីអំពីកិច្ចសហប្រតិបត្តិការសេដ្ឋ
កិច្ច ភាគីទាំងពីរឯកភាពជំរុញការតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរ តាមរយៈការជំរុញវិនិយោគ ពាណិជ្ជកម្ម ODA និងកិច្ចសហប្រតិបត្តិការក្នុង​វិស័យកសិកម្ម ពលកម្ម។​

ភាគីទាំងពីរបានឯកភាពរួមសហការជិតស្និទ្ធិនៅលើវេទិកាអន្តរជាតិនិង​តំបន់។ 
ភាគីទាំងពីរបានឯកភាពអំពីសារសំខាន់នៃការធានាសន្តិភាព ស្ថិរភាព សុវត្ថិភាព
និងសេរីភាពនាវាចរណ៍ អាកាសចរណ៍។ ភាគីទាំងពីរបានឯកភាពដោះស្រាយជំលោះ
ដោយសន្តិវិធី  មិនបានប្រើប្រាស់អំពើហឹង្សានិងគំរាមកំហែង​ប្រើប្រាស់អំពើហឹង្សា 
គោរពច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់
សមុទ្រ ឆ្នាំ ១៩៨២ ក៏ដូចជាសេចក្ដីថ្លែងការណ៍ស្ដីអំពី​ប្រតិបត្តិរបស់ភាគីនានានៅ
សមុទ្រខាងកើត (DOC) និងកសាងក្រមប្រតិបត្តិ​នៅសមុទ្រខាងកើត (COC) យ៉ាងឆាប់ៗ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ