នាយករដ្ឋមន្ត្រីជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី

(VOV)_នាថ្ងៃទី២១កុម្ភះ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ​
Nguyen Xuan Phuc បានជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធ​រុស្ស៊ី​ ​(ព្រឹទ្ធ​
សភា)​លោកស្រី Valentina Ivanovna Matviyenko ដែលកំពុង​​បំពេញ​ទស្សន​កិច្ចជា
ផ្លូវនៅវៀតណាម តាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋ​សភាវៀតណាម លោក​ស្រី ​
Nguyen Thi Kim Ngan ។ នាយករដ្ឋមន្ត្រី ​លោក ​Nguyen Xuan Phuc បាន​អះអាង
​ថា៖​វៀតណាមជានិច្ចកាលគាំទ្រការពង្រឹង​និង​ពង្រីកទំនាក់ទំនងដៃគូយុទ្ធ​សាស្ត្រ
​​លើគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី។ លោកក៏​បានស្នើអោយភាគីទាំងពីរ​​បន្ត​យន្តការ
ផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ​បង្កើនកាណាល់សហប្រតិបត្តិការរវាង​រដ្ឋសភា
 និងគ្រប់ក្រសួងស្ថាប័ន និងតំបន់នៃប្រទេសទាំងពីរ។

នាយករដ្ឋមន្ត្រីជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោកស្រី Valentina Ivanovna Matviyenko

          រីឯ ប្រធានក្រុមប្រឹក្សាសហព័ន្ធ​រុស្ស៊ី​ ​លោកស្រី Valentina Ivanovna Matviyenko
​បានស្នើអោយភាគីទាំងពីរ​បន្តធ្វើអាជីវកម្មសក្ដានុភាពរបស់ភាគីនីមួយៗដើម្បីពង្រីក
ទំ​នាក់ទំនងដៃគូយុទ្ធសាស្ត្រ។ ក្រៅពីនោះ ប្រទេសទាំងពីរក៏គប្បីរក្សានិងបង្កើនការ
ផ្លាស់ប្តូរ​គណៈប្រតិភូ ជាពិសេសគឺគណៈប្រតិភូជាន់ខ្ពស់ រដ្ឋាភិបាលនៃប្រទេសទាំងពីរ
បង្កើនកិច្ចសហប្រតិបត្តិការដើម្បីលើកកំពស់ប្រសិទ្ធភាពកម្មវិធី គំរោងការណ៍សហ
ប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យទៀតផង។

ក៏ក្នុងថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បាន
ជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធ​រុស្ស៊ី​ ​(ព្រឹទ្ធ​សភា)​លោក​ស្រី ​Valentina
Ivanovna Matviyenko។

          ថ្លែងមតិនៅក្នុងសន្និសីទកាសែត បន្ទាប់ពីជំនួបសន្ទនា  ប្រធានរដ្ឋសភា
​វៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះអាងថា៖

          “ យើងខ្ញុំឯកភាព​ជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់របស់រដ្ឋសភា ​ស្ថាប័ន
​ផ្សេងៗរបស់រដ្ឋសភា ​និងបង្កលក្ខណះអោយក្រុមសមាជិកសភា​​មិត្តភាព​​នៃរដ្ឋសភា
​ទាំងពីរធ្វើសកម្មភាព។ ភាគីទាំងពីរនឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការឃ្លាំមើល 
និងជំរុញការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលរដ្ឋាភិបាល​នៃប្រទេស
ទាំងពីរបានចុះហត្ថលេខា។ គាំទ្ររដ្ឋាភិបាល តំបន់ សហគ្រាសនិង​ប្រជាជននៃ
ប្រទេសទាំងពីរបង្កើនការផ្លាស់ប្តូរ ស្វែងយល់គ្នាទៅវិញទៅមកលើ​គ្រប់វិស័យ។”

          រីឯ ប្រធានក្រុមប្រឹក្សាសហព័ន្ធ​រុស្ស៊ី​ ​លោកស្រី Valentina Ivanovna Matviyenko
 បានអះអាងថា៖

          “ យើងខ្ញុំបានប្រគល់អោយក្រុមសមាជិកសភាមិត្តភាពស្វែងរកមូលហេតុ
​និងជំរុញការដោះស្រាយឯកសារដែលមិនទាន់បានសម្រេច។ ទន្ទឹមនឹងនោះ ជំរុញ​
ទំនាក់ទំនងរវាងតំបន់នានានៃប្រទេសទាំងពីរផងដែរ។”

          ប្រធានក្រុមប្រឹក្សាសហព័ន្ធ​រុស្ស៊ី​ ​លោកស្រី Valentina Ivanovna Matviyenko 
ក៏បានសង្កត់ធ្ងន់ថា៖ រុស្ស៊ីយកចិត្តទុកដាក់លើការពង្រឹងនិងពង្រីកទំនាក់ទមនង
ជាមួយវៀតណាមលើវិស័យសេដ្ឋកិច្ច និងវិនិយោគ។ លោកស្រីក៏បានជឿជាក់ថា៖ 
ទំហំពាណិជ្ជកម្មទ្វេភាគីអាចឡើងដល់ជាង១០ពាន់លានដុល្លារអាមេរិក នាឆ្នាំ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ