នាយក​រដ្ឋមន្ត្រីថៃ លោក Srettha Thavisin បាន​ប្រកាស​រចនាសម្ព័ន្ធ និង​សមាសភាព​គណៈរដ្ឋមន្ត្រី​ថ្មី​

(VOVWORLD) - នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin កាលពីថ្ងៃទី ២៨ ខែសីហា បានឲ្យដឹងថា សម្ព័ន្ធភាពកាន់អំណាចដឹកនាំដោយគណបក្សដើម្បីប្រទេសថៃ (Peu Thai)បានឯកភាពលើរចនាសម្ព័ន្ធនិងសមាសភាពនៃគណៈរដ្ឋមន្ត្រីថ្មី។

រចនាសម្ព័ន្ធ និងសមាសភាពនៃគណៈរដ្ឋមន្ត្រីថ្មីត្រូវបានសុក្រឹត្យបន្ទាប់ពីការពិភាក្សានាប៉ុន្មានថ្ងៃថ្មីៗនេះ រវាងគណបក្សនយោបាយចំនួន ១១ ដែលចូលរួមក្នុងសម្ព័ន្ធភាព ក៏ដូចជាការពិភាក្សានៅក្នុងគណបក្សដើម្បីប្រទេសថៃ។ បញ្ជីឈ្មោះតែងតាំងគណៈរដ្ឋមន្ត្រីថ្មីត្រូវបានបញ្ជូនទៅលេខាធិការដ្ឋានគណៈរដ្ឋមន្ត្រីកាលពីម្សិលមិញ ដើម្បីបម្រើការងារត្រួតពិនិត្យប្រវត្តិរូបរបស់បេក្ខជនទាំងអស់។ លោកនាយករដ្ឋមន្ត្រី Srettha Thavisin បានឲ្យដឹងថា ដំណើរការត្រួតពិនិត្យអាចនឹងអូសបន្លាយរយៈពេលពីរបីថ្ងៃខាងមុខ។ បន្ទាប់មក ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលថ្មី លោកនឹងដាក់ចូនរចនាសម្ព័ន្ធ និងសមាសភាពគណៈរដ្ឋមន្ត្រីថ្មីថ្វាយដល់ព្រះមហាក្សត្រថៃដើម្បីអនុម័ត។

បើទោះបីជានាយករដ្ឋមន្ត្រីជាប់ឆ្នោត លោក Srettha Thavisin មិនបានបង្ហាញព័ត៌មានអំពីរចនាសម្ព័ន្ធ និងសមាសភាពនៃគណៈរដ្ឋមន្ត្រីថ្មីក៏ដោយ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ គណៈរដ្ឋមន្ត្រីថ្មីត្រូវបានរំពឹងថានឹងមាន៖ នាយករដ្ឋមន្ត្រី ១ រូប ឧបនាយករដ្ឋមន្ត្រី ៦ រូប និងរដ្ឋមន្ត្រី ២០ រូប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ