នាយករដ្ឋមន្ត្រីថ្មីរបស់ប៉ាឡេស្ទីនដាក់ពាក្យលាលែងពីដំណែង

(VOVworld) – តាមប្រភពព័ត៌មានគួឲ្យទំនុកទុកចិត្តមួយបានឲ្យហដឹងថា៖ នាថ្ងៃទី ២០
មិថុនា នាយករដ្ឋមន្ត្រីថ្មីរបស់ប៉ាឡេស្ទីនលោក Rami Hamdallah បានដាក់ពាក្យលាលែង
ពីដំណែងជូនប្រធានាធិបតីប្រទេសនេះ លោក Mahmoud Abbas ។ នាបច្ចុប្បន្ន មិនច្បាស់
ថា៖ ប្រធានាធិបតី Abbas នឹងយល់ព្រមចំពោះសំណើរសុំលាលែងពីដំណែងរបស់លោក
Hamdallah ដែរឬទេ ហើយមូលហេតុអ្វីបានជាលោក Hamdallah សម្រេច​លាលែងពីដំណែង បន្ទាប់ពីទទួលដំណែងក្នុងរយៈពេលប៉ុន្មានថ្ងៃនោះ។ នាថ្ងៃទី ៦ មិថុនា កន្លងមកលោក
Rami Hamdallah បានធ្វើសេច្ចាប្រនិធានទទួលដំណែងជាផ្លូវការ ៕

នាយករដ្ឋមន្ត្រីថ្មីរបស់ប៉ាឡេស្ទីនដាក់ពាក្យលាលែងពីដំណែង - ảnh 1
នាយករដ្ឋមន្ត្រីថ្មីរបស់ប៉ាឡេស្ទីនលោក Rami Hamdallah បានដាក់ពាក្យលាលែងពីដំណែង (Image: VOV Online)


ប្រតិកម្មទៅវិញ

ផ្សេងៗ