នាយករដ្ឋមន្ត្រីថៃរំងាប់អារម្មណ៍ប្រជាពលរដ្ឋ

នាយករដ្ឋមន្ត្រីថៃរំងាប់អារម្មណ៍ប្រជាពលរដ្ឋ  - ảnh 1
នាយករដ្ឋមន្ត្រីថៃរំងាប់អារម្មណ៍ប្រជាពលរដ្ឋ (VNA)


(VOVworld) –  នាយប់ថ្ងៃទី ១២ សីហា នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan
O Cha បានឡើងសម្លេងរំងាប់អារម្មណ៍ប្រជាពលរដ្ឋនៃប្រទេសនេះថា៖ រដ្ឋាភិបាល
 នឹងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីធានាសន្តិសុខសំរា់ប់ប្រជាជន
និង ស្ថានទូតស្ថានកុងស៊ុលនិងជនបរទេសប្រចាំនៅថៃ។ ថ្លែងមតិនៅ កាណាល់
ទូរទស្សន៍ពិសេស នាយករដ្ឋមន្ត្រី លោក Prayut Chan O Cha បានឲ្យ ដឹងថា៖
ការវាយប្រហារដោយគ្រាប់បែកបានសរឲ្យឃើញថា នៅមានមនុស្សអាក្រក់
នៅប្រទេសថៃដែលមានឧបាយកលបំផ្លិចបំផ្លាញការបោះប្រជាមតិ ហើយឥឡូវ
នេះគឺទិវាកំណើតរបស់ព្រះមហាក្រត្រីយានី។ នាយករដ្ឋមន្ត្រីថៃក៏បានស្នើរឲ្យ
ប្រជាពលរដ្ឋមិនដាក់សម្ពាធទៅលើសមត្ថកិច្ច ហើយធានាថា៖ រដ្ឋាភិបាលនឹង
ជូន ដំណឹងដំណើរការធ្វើស៊ើបអង្គេតសំរាប់ប្រជាពលរដ្ឋ។ មុននោះ មេបញ្ជា
ការប៉ូ លីស្តថៃ នាយឧត្តមសេនីយ៍ Chakthup Chaijinda  បានវាយតំលៃថា៖
មានលទ្ធភាពថា រាល់ការវាយប្រហារដោយគ្រប់បែកដែលបានកើតមាន
ឡើងនៅ ខេត្តទាំង ៥ នៅប្រទេសនេះ ទាក់ទិនដល់ការប្រឆាំងការបោះ
ប្រជាមតិនៃភាគី ប្រឆាំង នាថ្ងៃទី ៧ សីហា កន្លងទៅ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ