នាយករដ្ឋមន្ត្រីនូរវ៉ែលហ្សេឡង់បញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ


នាយករដ្ឋមន្ត្រីនូរវ៉ែលហ្សេឡង់បញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ - ảnh 1
នាយករដ្ឋមន្ត្រីនូរវ៉ែលហ្សេឡង់បញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ (Image: VNA)

(VOVworld) – នាថ្ងៃទី ១៧ វិច្ឆិកា នាយករដ្ឋមន្ត្រីនូរវ៉ែលហ្សេឡង់ លោក John Phillip
 Key បានចាកចេញពីរដ្ឋធានីហាណូយបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅ
វៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ទី ១៧ វិច្ឆិកា ឆ្នាំ ២០១៥។ ក្នុងក្របខ័ណ្ឌដំណើរ
ទស្សនកិច្ច នាយរដ្ឋមន្ត្រីនូរវ៉ែលហ្សេឡង់ លោក John Phillip Key បានជួបសន្ទនា
ជាមួយថ្នាក់ដឹកនាំបក្សរដ្ឋនិងរដ្ឋាភិបាលវៀតណាម។ ភាគីទាំងពីរ បានចេញ
សេចក្តីថ្លែងការណ៍រួម វៀតណាម-នូរវ៉ែលហ្សេឡង់ ដែលអះអាងជាថ្មី ម្តងទៀត
នូវសារៈសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព ក្នុងកម្មវិធី
ធ្វើសកម្មភាពអនុវត្តទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងនូរ
វ៉ែលហ្សេឡង់ឆ្នាំ ២០១៣-២០១៦ រួមមាន៖ កសិកម្មនិងពាណិជ្ជកម្មកសិ កម្ម
អប់រំ អាកាសចរណ៍ បច្ចេកវិទ្យាស្អាត ការគ្រប់គ្រងបរិស្ថាននិងរាំងស្កាត់ គ្រោះ
ធម្មជាតិសំដៅឆ្ពោះទៅទទួលបានគោលដៅនាំតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគី
ឡើងដល់ ១,៧ ពាន់លានដុល្លាមេរិកនាឆ្នាំ ២០២០ ខាងមុខ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ