នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឆែក អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

(VOVWORLD) - ដំណើរទស្សនកិច្ចនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីឆែក លោក Petr Fiala បង្ហាញពីការគោរព និងបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុងការពង្រឹង ទំនាក់ទំនងទ្វេភាគី។ នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី Petr Fiala មកកាន់អាស៊ី ចាប់តាំងពីចូលកាន់តំណែងនៅចុងឆ្នាំ ២០២១ ហើយជា ដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខរដ្ឋាភិបាលឆែកមកកាន់វៀតណាមក្នុងរយៈ ពេល ១៥ ឆ្នាំ កន្លងទៅ។

នាថ្ងៃទី ២០ មេសា នាយករដ្ឋមន្ត្រីឆែក លោក Petr Fiala បានមកដល់ទីក្រុង ហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២០ ដល់ទី ២២ មេសា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh។ ដំណើរទស្សនកិច្ចនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីឆែក លោក Petr Fiala បង្ហាញពីការគោរព និងបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុងការពង្រឹង ទំនាក់ទំនងទ្វេភាគី។ នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី Petr Fiala មកកាន់អាស៊ី ចាប់តាំងពីចូលកាន់តំណែងនៅចុងឆ្នាំ ២០២១ ហើយជា ដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខរដ្ឋាភិបាលឆែកមកកាន់វៀតណាមក្នុងរយៈ ពេល ១៥ ឆ្នាំ កន្លងទៅ។ ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការពហុវិស័យរវាងវៀតណាម និងសាធា រណៈរដ្ឋឆែកមានការរីកចម្រើនយ៉ាងល្អប្រសើរ។ តាមការគ្រោងទុក ក្នុងក្របខ័ណ្ឌនៃ ដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រី Petr Fiala នឹងជួបពិភាក្សាការងារជាមួយ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh; អញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខា លើឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរ; ជួបសម្ដែងការគួរសមជាមួយ ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong; ចូលរួមវេទិកាធុរកិច្ចវៀតណាម-សាធារណរដ្ឋឆែក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ