នាយករដ្ឋមន្ត្រីម៉ាឡេស៊ីប្រកាសជាសាធារណៈគណៈរដ្ឋមន្ត្រីថ្មី

(VOVworld) – នាថ្ងៃទី ១៥ ឧសភា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Tun Razak បានប្រកាសជាសាធារណៈគណៈរដ្ឋមន្ត្រីថ្មីនៃប្រទេសនេះ។ គណៈរដ្ឋមន្ត្រីថ្មីនៃ
ម៉ាឡេស៊ីរួមមានរដ្ឋមន្ត្រីចំនួន ៣០ រូប ដែលទទួលបន្ទុកក្រសួងចំនួន ២៨ ក្រសួង។
លោក Muhyiddin Yassin ត្រូវបានតែងតាំងធ្វើជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី
ក្រសួងអប់រំទី ១ ជាថ្មីប្តងទៀត។​ ជាពិសេស ចំនួនរដ្ឋមន្ត្រីនិងអនុរដ្ឋមន្ត្រីមាន
ដើមគំណើតចិនបានថយចុះ។ ទោះបីជា សមាគមជនចិននៅម៉ាឡេស៊ីដើរតួនាទី
សំខាន់ក្នុងសម្ព័ន្ធភាពកាន់អំណាចនៅប្រទេសនេះ ក្តី ប៉ុន្តែ គេបានបដិសេធទទួល
ដំណែងក្នុងគណៈរដ្ឋមន្ត្រីថ្មី ដោយសារ មិនទទួលបានសម្លេងគាំទ្រលេចធ្លោ ក្នុងការបោះឆ្នោតនាពេលថ្មីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ