នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមបានអនុម័តលើគំរោងផែនការណ៍អភិវឌ្ឍន៍ឧស្សាហកម្មរថយន្ត


នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមបានអនុម័តលើគំរោងផែនការណ៍អភិវឌ្ឍន៍ឧស្សាហកម្មរថយន្ត - ảnh 1
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមបានអនុម័តលើគំរោងផែនការណ៍ អភិវឌ្ឍន៍ឧស្សាហកម្មរថយន្ត។ (Image: baodautu.vn)

(VOVworld) - នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមបានអនុម័តលើគំរោងផែនការណ៍ អភិវឌ្ឍន៍ឧស្សាហកម្មរថយន្ត។ តាមនោះ វៀតណាមនឹងផលិតកម្មរថយន្តចំនួន ២២៧ ពាន់គ្រឿងដល់ឆ្នាំ ២០២០ និងជិតនឹង ៨៣៦ ពាន់គ្រឿងដល់ឆ្នាំ ២០៣០។ ស្តីអំពីការ នាំចេញរថយន្តនិងគ្រឿងបន្តាស់ វៀតណាមនឹងនាំចេញរថយន្តចំនួន ២ ម៉ឺនគ្រឿងនា
ឆ្នាំ ២០២០ និង ៣ ម៉ឺនគ្រឿងនាឆ្នាំ ២០៣០។ ការនាំចេញគ្រឿងបន្ទាស់របស់រថយន្ត
នឹងទទួល បាន ៤ ពាន់លានដុល្លាអាមេរិកនាឆ្នាំ ២០២០ និង ៦ ពាន់លានដុល្លា អាមេរិក
ក្នុងឆ្នាំ ២០៣០។ ស្តីអំពីឧស្សាហកម្មជួយឧបត្ថម្ភ ដល់ឆ្នាំ ២០២០ វៀតណាមបង្កើតផ្នែក
ឧស្សាហកម្មជួយឧបត្ថម្ភផលិតកម្មរថយន្តសារវ័ន្ត។ ក្នុងរយៈពេល ២០២៦-២០៣០ វៀតណាមបានធានាឆ្លើយតបនឹង ៥០% (តំលៃ) នៃតម្រូវការផលិតកម្មគ្រឿងបន្ទាស់
រថយន្តក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ