នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក

(VOVWORLD) -ទទួលសេចក្ដីអញ្ជើញរបស់ប្រធាន វេទិកាសេដ្ឋកិច្ចពិភពលោក លោក Klaus Schwab នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc ដឹកនាំគណប្រតិភូវៀតណាមអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ស្ដីពី អាស៊ាន ២០១៧ WEF ASEAN ២០១៧ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ឧសភា ឆ្នាំ២០១៧។
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក - ảnh 1នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc  

  សន្និសីទឆ្នាំនេះមានប្រធានបទ៖ “យុវជន បច្ចេកវិទ្យា និងកំណើន៖ ពង្រីកឧត្តមភាពរបស់អាស៊ានស្ដីពីចំនួនប្រជាជន និងបច្ចេកវិទ្យាឌីជីថល”។ របៀបវារៈនៃសន្និសីទនេះនឹងប្រមូលផ្ដុំទៅលើការវាយតម្លៃនូវដំណើរការអភិវឌ្ឍន៍ និងការធ្វើសមាហរណកម្មអាស៊ាន និងបញ្ហាប្រឈមសម្រាប់ដំណាក់កាលអភិវឌ្ឍន៍នាពេលខាងមុខរបស់អាស៊ាន។ សន្និសីទនឹងធ្វើការពិភាក្សាទៅលើបញ្ហាដែល ឆ្លុះបញ្ចាំងការយកចិត្តទុកដាក់របស់មជ្ឈដ្ឋានសហគ្រាសចំពោះអាស៊ាន មានជាអាទិ៍៖ យថាទស្សន៍នៃសហគមន៍សេដ្ឋកិច្ចអាស៊ាន ផលប៉ះពាល់នៃបដិវត្តន៍ឧស្សហកម្មលើកទី ៤ ចំពោះបណ្ដាប្រទេសអាស៊ានលើវិស័យ អប់រំ ពលកម្ម សមត្ថភាពប្រគួតប្រជែង ជាដើម។

          វៀតណាមចូលរួមសន្និសីទវេទិការសេដ្ឋកិច្ចពិភពលោកស្ដីពី អាស៊ាន WEF ASEAN នៅទីក្រុងភ្នំពេញលើកនេះគឺសំដៅផ្សព្វផ្សាយរូបភាពនៃខឿនសេដ្ឋកិច្ចដ៏សកម្ម សន្យាកែទម្រង់និងធ្វើសមាហរណកម្មអន្តរជាតិ ដោយគោលការណ៍កែលម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម។ ការចូលរួមសន្និសីទវេទិការសេដ្ឋកិច្ចពិភពលោកស្ដីពី អាស៊ាន ២០១៧ របស់នាយករដ្ឋមន្ត្រីវៀតណាមបានប្រព្រឹត្តិទៅក្នុងបរិបទទំនាក់ទំនងរវាងវៀតណាមនិង WEF កាន់តែជិតស្និទ្ធ ជាពិសេសគឺក្រោយជោគជ័យនៃសន្និសីទ WEF មេគង្គ( ខែតុលា ឆ្នាំ ២០១៦ នៅទីក្រុងហាណូយ) សន្និសីទ WEF Davos (ខែមករា ឆ្នាំ ២០១៧ នៅ ស្វីស) ក្នុងឱកាសអាស៊ានរំលឹកខួបលើកទី ៥០ នៃទិវាបង្កើតក្នុងឆ្នាំ ២០១៧ និងឆ្ពៅទៅឆ្នាំ ២០១៨ និងវៀតណាមទទួលបន្ទុលជាប្រទេសម្ចាស់ផ្ទះ WEF អាស៊ាន ២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ