នាយករដ្ឋមន្ត្រីរដ្ឋាភិបាលអនុម័តលើគម្រោងការណ៍អភិវឌ្ឍទីក្រុងឆ្លាតដោយ ចីរភាពនៅវៀតណាម

(VOVWORLD) - នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទើបនឹងបានអនុម័ត លើគម្រោងការណ៍អភិវឌ្ឍទីក្រុងឆ្លាតដោយចីរភាពនៅវៀតណាមដំណាក់កាល ២០១៨-២០២៥និងទស្សនៈវិស័យដល់ឆ្នាំ ២០៣០។ តាមគម្រោងការណ៍នេះ វៀត ណាមនិងខិតខំប្រឹងប្រែងដល់ឆ្នាំ២០២០កសាងគ្រឹះស្ថានគតិយុត្តស្ដីពីការអភិវឌ្ឍទីក្រុងឆ្លាត ហើយត្រៀមរៀបចំវិនិយោគជាការសាកពិសោធន៍។
ដល់ឆ្នាំ២០២៥នឹងអនុវត្តន៍វដំណាក់កាលទី១នៃការអភិវឌ្ឍជាការសាក ពិសោធន៍ទីក្រុងឆ្លាត។ គោលដៅគឺដល់ឆ្នាំ២០៣០នឹងសម្រេចការសាក ពិសោធន៍ដំណាក់កាលទី១ ដោយបង្កើតខ្សែសង្វាក់ទីក្រុងឆ្លាតនៅតំបន់ភាគ ខាងជើង ភាគកណ្ដាល ភាគខាងត្បូងនិងតំបន់ដីសណ្ដទន្លេ Cuu Long ដោយ យកទីក្រុងហាណូយ ទីក្រុងហូជីមិញ ទីក្រុងដាណាំងនិងទីក្រុងកិនធើជាស្នូល ដើម្បីបង្កើតបណ្ដាញទីក្រុងឆ្លាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ